Son ​ឡើង​ជើង​ខ្លាំង​ណាស់​ ​រក​គ្រាប់​បាល់​បាន​ឥត​ល្ហែរ​ជាប់ Top Scorer ​នៅ Premier League

  • 2020-10-26 20:20:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Son Heung-Min អាច​រក​បាន ១ គ្រាប់​ ជួយ​ឲ្យ​ក្រុម Spurs ​ឈ្នះ​ Burnley ១-០ ។​ ចប់​ប្រកួត Spurs ​លេង ៦ ប្រកួត​ (ឈ្នះ៣ ស្មើ២ ចាញ់១) មាន ១១ ពិន្ទុ​​​នៅ​ឈរ​លេខ​ ៥ ក្នុង​តារាង។

Son និង Harry Kane
គិត​ត្រឹមសប្ដាហ៍​ទី ​៦ នេះ​​ អ្នក​ស៊ុត​ចូល​ច្រើន​ជាង​គេ​នៅ Premier League ​គឺ Son Heung-Min រក​បាន ៨ ​គ្រាប់​​​​ក្រោយ​ការ​បង្ហាញ​ខ្លួន​ ៦ លើក​ Assist ​បាន ២ ដង។ ចំណែក​អ្នក Assist ឲ្យ​ច្រើន​ជាង​គេ​ក្នុង​លីគ ​គឺ Harry Kane ​ធ្វើ​បាន ៨ លើក​ឯណោះ។

រំឮក​ដែរ​ថា Son រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​អាជីព​របស់​ខ្លួន​ឲ្យ Spurs គឺ ២១ គ្រាប់​ កាលពី​​រដូវកាល ២០១៦-២០១៧ ៕

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

ចំណាត់ថ្នាក់សប្ដាហ៍ទី ៦ នៅ PL

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
;