Zlatan ល្អមែន​លេង ៣ ប្រកួតរក​បាន ៦គ្រាប់ឈរ​កំពូល​តារាង​អ្នក​ស៊ុត​ចូល​ច្រើន​ជាង​គេ​នៅ SerieA

  • 2020-10-26 19:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Zlatan Ibrahimovic ​អាច​រក​បាន ២ គ្រាប់​ម្នាក់​ឯង​ក្នុង​ចំណោម​គ្រាប់​របស់​ក្រុម​ AC Milan ​តាម​បាន​ស្មើ ៣-៣ ROMA ក្នុង​ពាន​លីគ ។

​​គិត​ត្រឹម​សប្ដាហ៍​ទី ៥ ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ​រូប​នេះ ចូលលេងតែ ៣ប្រកួតប៉ុណ្ណោះ ​រក​បានដល់ទៅ ៦ ​គ្រាប់​ឡើង​​មក​ឈរ​កំពូល​តារាង​អ្នក​ស៊ុត​ចូល​ច្រើន​ជាង​គេ​នៅ SerieA រដូវកាល ២០២០ ។

Zlatan Ibrahimovic
​ចប់​ប្រកួត​ AC Milan ​បន្ត​ភាព​មិន​ចាញ់​របស់​ខ្លួន ឈរ​កំពូល​តារាង​(លេង៥ប្រកួត ឈ្នះ៤ស្មើ១) មាន​១៣ពិន្ទុ រីឯ​ Napoli និង Inter មាន ១១ ពិន្ទុ​ដូច​គ្នា​នៅ​លេខ​២ និងលេខ៣។ ​ Juventus លេខ ៥ មាន១០ ពិន្ទុ ROMA ខ្ទាត​ដល់​លេខ ៩ មាន ៨ ពិន្ទុ៕ ​ ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម
;