​រឿង​ពិត​មួយ​របស់​ Zlatan តាំង​ពីលេង​ឲ្យ​ AC Milan វិញ​ក្រុម​មិន​​ចាញ់​​សោះ រដូវកាល​នេះ​

  • 2020-10-22 21:39:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​វ័យ ៣៩ ឆ្នាំ Zlatan Ibrahimovic ​មាន​ឈ្មោះ​ចូល​លេង​៦៥ នាទី​ដែរ​ តែ​មិន​អាច​រក​គ្រាប់​បាល់​បាន ដោយ​ដូរ​ជំនួស​កីឡាករ Rafael Leao ។

ចប់​ប្រកួត AC Milan ​​ឈ្នះ ៣-១ ​លើ​ក្រុម​ខ្លាំង​ស្កុតឡែន​​ Celtic ​​យក​បាន​ជ័យ​ជម្នះ​ដំបូង​ (៣ពិន្ទុ)​ ​ក្នុង​ពូល​ ​H ​វគ្គ​សន្សំ​ពិន្ទុជុំទី ១ ពានអឺរ៉ុបលំដាប់ទី២ UEFA Europa League ។

Zlatan ពេល​លេង​ទល់​នឹង Celtic យប់មិញ​
​ត្បិត​តែ​ស៊ុត​មិន​ចូល​ ​ប្រកួត​យប់​មិញ ​​​តែ​កំណត់ត្រា​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​របស់​ Zlatan ជួយ​ក្រុម AC Milan ២១ ប្រកួត​មិន​ចាញ់ ជាការ​ឈ្នះបាន​យូរ​បំផុត​។ ស្ថិតិឈ្នះយូរនេះ ជា​លើកទី២ តាំងពី​ឆ្នាំ ១៩៩៦ មក​ម្ល៉េះ (គិត​គ្រប់​កម្មវិធី​ទាំង​អស់) តាំង​ពី​ បាល់ទាត់ត្រឡប់​បើក​វិញ​ ក្រោយផ្ទុះ​កូវីដ១៩ ។

Zlatan អាយុ ៣៩ ឆ្នាំក្លាយ​ជា​ កីឡាករ​ចំណាស់​បំផុតទី ២ បន្ទាប់ពី Paolo Maldini (៤០ឆ្នាំ) មាន​ឈ្មោះ​ក្នុង​ជម្រើស​១១នាក់​ដំបូង ចូល​លេង​ពានអឺរ់ុប UEL ។

​ឥឡូវ​នេះ​ AC Milan ​នៅ​ឈរ​កំពូល​តារាង​ SerieA ​សប្ដាហ៍​ទី ៤ ​មាន​ ១២ ពិន្ទុ​ (​ឈ្នះ​ទាំង​អស់ មិន​ទាន់​ស្មើ ​ឬ​​ចាញ់​ និង​ស៊ុត​ចូល​គូ​ប្រជែង​ ៩ គ្រាប់​) ថែម​ទៀត​ផង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម
;