អភិបាលខេត្ត​កំពង់ស្ពឺ ប្រាប់ឱ្យប្រជាជន​រើ​អីវ៉ាន់ជាបន្ទាន់ ខណៈក្រុងច្បារមនទាំងមូល នឹង​ត្រូវទឹកជន់លិច

  • 2020-10-14 01:06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អភិបាលខេត្ត​កំពង់ស្ពឺ លោក វុី សំណាង បាន​ប្រកាស​ឱ្យដឹងថា នៅម៉ោង ៤រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ទឹកជំនន់​នឹងកើតមាន​នៅចំណុច ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មីភូមិ ក្រវៀន ព្រៃបេង តាំងក្រូច សំពៅ និយាយរួមគឺក្រុងច្បារមនទាំងមូល ហើយនិងស្រុកសំរោងទងមួយផ្នែក។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោកអភិបាលខេត្តបានអំពាវនាវឱ្យ​ប្រជាពលរដ្ឋ​ដែលមានភូមិពាក់ព័ន្ធ​ទាំងអស់​ប្រញ៉ាប់ រើអីវ៉ាន់ឡើងដាក់​លើទីទួល​សុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូវ។

«សេចក្តីដូចបានជម្រាបជូនខាងលើសូមពុកម៉ែមាមីងបងប្អូនដែលមានភូមិពាក់ព័ន្ធទាំងអស់ប្រញ៉ាប់ រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងនូវផលប៉ះពាល់មុនគេ។ ចំពោះមធ្យោបាយដឹកជញ្ជូនធំៗសូមមេត្តាផ្អាកជាបណ្ដោះអាសន្នឬក៏អាចរកផ្លូវវាងមួយរយៈពេល»។

ការជូនដំណឹងខាងលើនេះ ខណៈ​ដែល​កម្រិតកម្ពស់ទឹកនៃនៃទំនប់ទឹកពាមឃ្លៃ និង​ទ្វារទឹករលាំងជ្រៃ ឡើងខ្ពស់​ដល់កម្រិតប្រកាសអាសន្ន៕

អត្ថបទពេញនិយម
;