Atletico ឈ្នះ ៦ គ្រាប់! Costa ឆ្ងល់ហេតុអី Barcelona ឲ្យកីឡាករល្អដូច Suarez ចាកចេញ?
- 2020-09-27 20:14:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Atletico ឈ្នះ ៦ គ្រាប់! Costa ឆ្ងល់ហេតុអី Barcelona ឲ្យកីឡាករល្អដូច Suarez ចាកចេញ?
ចន្លោះមិនឃើញ
ក្រុម Atletico Madridបានយកឈ្នះ ៦-១លើក្រុម Granada ដែលរកគ្រាប់បាល់បានដោយកីឡាករ៥រូបផ្សេងគ្នា។ ក្នុងនោះ ខ្សែប្រយុទ្ធ Luis Suarez បានប្តូរចូលលេងតែ២០នាទី ប៉ុណ្ណោះ អាចAssist ឲ្យកីឡាករ Marcos Llorente បាន១ភ្លាម និងអាចស៊ុតបាន ២គ្រាប់ទៀត។
ក្នុងជំនួបខាងលើ Costa លេងមិនបានពេញតង់ទេ បន្ទាប់ពីគ្រូបង្វឹកលោក Simone ប្តូរគេចេញនៅនាទី ៧១ ដាក់ចំណូលថ្មី Suarez ជំនួសវិញ។
ក្រោយចប់ការប្រកួត Costa បានលើកសរសើរ ខ្សែប្រយុទ្ធអ៊ុយរ៉ុយហ្គាយវ័យ ៣៣ ឆ្នាំរូបនោះ ថា៖ "គេលេងល្អណាស់ ខ្ញុំអត់យល់សោះ! ហេតុអ្វី Barcelona ព្រមឲ្យកីឡាករល្អ ដូច Suarez ចាកចេញទៅកើត?"
ទស្សនាវីដេអូហាយឡាយខាងក្រោម៖