ម្ហឹកកូវីដនេះ វៀតណាមលក់ម៉ាស់ឱ្យប្រទេសអ្នកមាន បានកប់ក្តោង
- 2020-09-24 20:31:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ហឹកកូវីដនេះ វៀតណាមលក់ម៉ាស់ឱ្យប្រទេសអ្នកមាន បានកប់ក្តោង
ចន្លោះមិនឃើញ
ខណៈពិភពលោកកំពុងជួបប្រទះការឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ក្នុងរយៈពេល ៨ខែ នៃឆ្នាំ២០២០ វៀតណាម បាននាំចេញម៉ាស់ទៅកាន់ទីផ្សារអន្តរជាតិ បានប្រមាណ ៨៥០លានម៉ាស់។ នេះបើតាមការចុះផ្សាយរបស់ Vietnam News កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
បើគិតតែក្នុងខែសីហា ឆ្នាំ២០២០ វៀតណាម នាំម៉ាស់ចេញបានចំនួន ១៣៥លានម៉ាស់។
ប្រទេសធំៗដែលទិញម៉ាស់ពីវៀតណាម រួមមាន ជប៉ុន, កូរ៉េខាងត្បូង, អាល្លឺម៉ង់ និងអាមេរិក។ ក្រៅពីនោះរួមមាន ហុងកុង, សិង្ហបុរី, ប៉ូឡូញ, អូស្ត្រាលី, ចិន, ឡាវ និងអាហ្វ្រិកខាងត្បូង៕