កីឡាករ​ម្នាក់​នេះ​​យល់​ចិត្ត​ណាស់​ សុខចិត្ត​ assist ​​៣​គ្រាប់​ឲ្យ​ ​Kai Harvetz រក​បាន Hat-trick

  • 2020-09-23 19:50:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Tammy Abraham ​ដែល​ជា ​ខ្សែប្រយុទ្ធ​សំណព្វចិត្ត​គ្រូ​បង្វឹក​ Frank Lampard ​ចាប់​ដៃ​គូ​ជាមួយ​និង​ចំណូល​ថ្មី Kai Harvetz ។ ម្ចាស់អាវលេខ ៩ រូប​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​ទឹក​ចិត្ត​ទូលាយ​​ណាស់​​ មិន​សង្វាត​ស៊ុត​ម្នាក់​ឯង តែ​បែរ​ជា​សុខចិត្ត​ Assist ​​៣​គ្រាប់​ស្អាតៗឲ្យ Harvetz ស៊ុត Hat-trick ​លើក​ដំបូង​បំផុត​ ឲ្យ​តោខៀវ ​។

​​​Abraham ​ខ្លួនឯង​ក៏ស៊ុត​បញ្ចូល​ទី​​បាន​១​គ្រាប់​ដែរ រួមចំណែកជួយ​ឲ្យ Chelsea បំបាក់​ក្រុម​មក​ពីលីគ ២ Barnsley ក្នុង​លទ្ធផល​ឈ្នះ ៦-០ ក្នុង​ពាន​ Carabao Cup ជា​ពានធំទី៣ របស់​អង់គ្លេស​បាន​ឡើង​ទៅ​ជុំ​បន្ត​ទៀត​៕

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

Tammy Abraham និង Kai Harvetz

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
;