[វីដេអូ] Ronaldo ស៊ុតហ្រ្វីឃីគយ៉ាងស្អាត ចារកំណត់ត្រាដ៏អស្ចារ្យមួយ ក្រោយរកបានគ្រាប់ទី ១០១

  • 2020-09-08 17:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បង្ហាញខ្លួនជាមួយជម្រើសជាតិព័រទុយហ្គាល់ ទល់នឹង ស៊ុយអែតយប់មិញ សរុបបាន ១៦៥ ប្រកួត assist បាន ៤០ដងស៊ុតបញ្ចូលទីបាន ១០១ គ្រាប់ គឺជាកំណត់ត្រា កីឡាករ​​ដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត បាល់ទាត់អឺរ៉ុប ។

ក្រោយស៊ុតបាន ២ គ្រាប់ម្នាក់ឯង បើគិតដោយឡែក ការរកបានគ្រាប់បាល់២ក្នុងមួយប្រកួតបែបនេះ គឺជា​លើកទី ២៤ ហើយ​ក្នុងអាជីពរបស់ម្ចាស់ស្បែកជើងមាស ៤ សម័យរូបនេះ ។

បច្ចុប្បន្ន ព័រទុយហ្គាល់ រកបាន៦ពិន្ទុឈរលេខ១ក្នុងពូល មានពិន្ទុស្មើ បារាំង ឈរលេខ ២ ខណៈដែល ស៊ុយអែតនិងក្រូអាត មិនទាន់មានពិន្ទុរាប់នៅឡើយទេ៕

វីដេអូហាយឡាយខាងក្រោម៖

គ្រាប់ហ្រ្វីឃីគ ទល់នឹង ស៊ុយអែត
គ្រាប់ទី ២ Cristiano Ronaldo ទល់នឹងស៊ុយអែត

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
;