ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត អាចឱ្យរថយន្តបើកដល់ល្បឿន ១២០គ.ម ក្នុង១ម៉ោង

  • 2020-09-07 19:09:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន China Railway International Group Co., Ltd បាន​បង្ហាញ​ឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាផ្លូវដែល​រចនាឡើង​សម្រាប់​ល្បឿនលឿនបំផុតត្រឹម ១២០គីឡូម៉ែត្រ​ក្នុងមួយម៉ោង។ ការបង្ហាញ​នេះ ធ្វើឡើង​ក្នុងកិច្ច​ប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើរបាយកាណ៍ស្តីពីលទ្ធផលនៃការសិក្សាបច្ចេកទេសនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ជាមួយក្រសួង​សាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ​២០២០។

យោងតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុនបានបង្ហាញថា គម្រោងសាងសង់ផ្លូវល្បឿនលឿន​នេះមានបីជម្រើស ផ្អែកតាមទីតាំងភូមិសាស្ត្រនិងផលប៉ះពាល់។

ក្នុងកិច្ចប្រជុំនេះ លោក សូរ វិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងក៏ដូចជារាជរដ្ឋាភិបាលត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ ជ្រុងជ្រោយលើជម្រើសផ្លូវទាំងបីនេះ មុននឹងធ្វើការសម្រេចថាតើត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា ជាពិសេស ក្រសួងរង់ចំាលទ្ធផលរបាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីយកជាមូលដ្ឋានក្នុងការសម្រេចចិត្ត។

លោកបន្តថា ការជ្រើសរើសយកជម្រើសណាមួយនោះត្រូវផ្ដោត ជាសំខាន់លើក្របខណ្ឌនៃផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងថវិកាសម្រាប់សាងសង់៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទពេញនិយម
;