អាឡឺម៉ង់ មិនទាន់ឈ្នះសោះ២ប្រកួតហើយ ទោះជាមានកីឡាករល្អៗច្រើនក៏ដោយ
- 2020-09-06 20:38:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាឡឺម៉ង់ មិនទាន់ឈ្នះសោះ២ប្រកួតហើយ ទោះជាមានកីឡាករល្អៗច្រើនក៏ដោយ
ចន្លោះមិនឃើញ
ពានរង្វាន់ UEFA Nations League ការប្រកួតវិលជុំរកពិន្ទុក្នុងពូល អាឡឺម៉ង់ បើកឆាកស្មើ ១-១ ជាមួយអេស្ប៉ាញ ឯប្រកួតទី២ស្មើ១-១ ជាមួយ ស្វីស ។ ពេលនេះរកបានតែ ២ពិន្ទុគត់ឈរលេខ៣។
បើទោះបែបនេះក៏ដោយ លោក Joachim Löw អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិអាឡឺម៉ង់ និយាយថា ក្រុមរបស់លោកបរាជ័យក្នុងការរកគ្រាប់បាល់ទី២ នាំមុខ បន្ទាប់ពីព្យាយាមសម្រុកចូលមុខទីពួកគេជាច្រើនដង (ស្វីស)។ លទ្ធផល ១-១ ស្មើភាពគ្នាចឹង គឺសាកសមហើយ។
ឯការប្រកួតបន្ទាប់របស់ អាឡឺម៉ង់ ត្រូវជួបក្រុម អ៊ុយក្រែន, ស្វីស, អ៊ុយក្រែន និងអេស្ប៉ាញម្ដងទៀត ដើម្បីអាចមានឱកាសឡើងផុតពូល ទៅវគ្គបន្ត៕