James លេចឮដំណឹងទៅលេងឲ្យក្លឹបអង់គ្លេសមួយ មានគ្រូសំណព្វចិត្តនៅទីនោះ
- 2020-08-25 23:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
James លេចឮដំណឹងទៅលេងឲ្យក្លឹបអង់គ្លេសមួយ មានគ្រូសំណព្វចិត្តនៅទីនោះ
ចន្លោះមិនឃើញ
James Rodriguez កំពុងត្រូវបានសារព័ត៌មាននានាចុះផ្សាយថា ក្លឹប Everton ដែលមានលោក Carlo Ancelotti ជាអ្នកចាត់ការទូទៅ កំពុងចាប់អារម្មណ៍ចង់បាន រូបគេទៅចូលរួមជាមួយ។
ខ្សែបម្រើប្រយុទ្ធសញ្ជាតិកូឡំប៊ីវ័យ ២៩ ឆ្នាំ ធ្លាប់ជា សិស្សសំណព្វចិត្តលោក Carlo កាលដឹកនាំក្រុម Real Madrid និង Bayern Munich ។ ឥឡូវក្លឹប ដែលមានមូលដ្ឋាននៅ Merseryside នេះកំពុងចាប់អារម្មណ៍រូបគេ និងបានទៅចរចារដើម្បីសម្រេចការផ្ទេរ ស្របពេលដែល Jame ក៏ស្រពិចស្រពិលជាមួយអនាគត មិនទាន់ធានាបានកៅអីលេងបានជាប់លាប់។ កាលប៉ុនា្មនសប្ដាហ៍មុន ក៏លេចឮថា Atletico Madrid ចាប់អារម្មណ៍គ្រោងនឹង យករូបគេទៅរួមក្រុមក្នុងលក្ខខ័ណ្ឌខ្ចីជើង ផងដែរ។
ស្រង់សម្តីអ្នកចាត់ការវ័យ ៤៨ ឆ្នាំរូបនេះបានឆ្លើយតបសំណួរអ្នកសារព័ត៌មាន "រឿង Jame មែនទេ? ប្រាកដណាស់ ខ្ញុំចូលចិត្តគេខ្លាំង។ កាលខ្ញុំចាកចេញពី Madrid ទៅ Munich គេបានទៅដល់នោះដែរ” ខ្ញុំទៅអ៊ីតាលី ឮដំណឹងច្បោលៗថា គេមក Napoli ឥឡូវស្រាប់តែខ្ញុំមកអង់គ្លេស ក៏ឮទៀត សង្ឍឹមថា វាកើតមែនទៅចុះ" ៕