រាជរដ្ឋាភិបាល សម្រេចឱ្យផ្អាក​រៀបចំពិធីបុណ្យអុំទូកឆ្នាំនេះ

  • 2020-08-13 00:06:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាលកម្ពុជា បាន​យល់ព្រម​ឱ្យផ្អាក​ការប្រារព្ធ​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះព្រះខែ អកអំបុក ឆ្នាំ​២០២០។ នេះបើយោងតាមលិខិតរបស់​ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ​២០២០។

បើតាមការចុះផ្សាយរបស់ Fresh News ដែលដកស្រង់មន្រ្តីគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ឱ្យដឹងថា ការផ្អាកនេះ គឺដោយសារតែការបារម្ភពីស្ថានភាពជំងឺកូវីដ១៩ ដែលមិនទាន់ធូរស្រាលនៅឡើយ៕

អត្ថបទពេញនិយម
;