Rio Ferdinand ទស្សន៍ទាយថាក្រុម ២ នេះនឹងប៉ះគ្នា វគ្គផ្តាច់ព្រ័ត្រ UEFA Champions League
- 2020-08-09 23:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rio Ferdinand ទស្សន៍ទាយថាក្រុម ២ នេះនឹងប៉ះគ្នា វគ្គផ្តាច់ព្រ័ត្រ UEFA Champions League
ចន្លោះមិនឃើញ
Rio Ferdinand អតីតខ្សែការពារក្លឹបបិសាចក្រហម បានជ្រើសយកក្រុម Paris Saint-Germain និង Bayern Munich ដែលជាក្រុមនឹងត្រូវប៉ះគ្នាវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ។
ហេតុផលដែលពិធីករទូរទស្សន៍ BT Sports ដ៏ល្បីល្បាញរូបនេះលើកឡើងក៏ព្រោះតែ ក្រុមជើងឯកបារាំង PSG មានស្ថិតិល្អនិងមានកីឡាករល្អគួរឲ្យចាប់អារម្មណ៍ដូចជា Kylian Mbappe និង Neymar ដែលជួយក្រុមឈ្នះពានក្នុងស្រុកស្ទើរអស់ទៅហើយ។ ចំណែកឯ ក្រុមជើងឯកអាឡឺម៉ង់ ក៏ប្រមូលពានក្នុងស្រុកអស់ដូចគ្នា។
Bayern បង្ហាញទម្រង់លេងដល់កម្រិតកំពូល ទម្លាយសំណាញ់ទីគូប្រកួតដល់ទៅ ៥៦ គ្រាប់និងបន្តជ័យជម្នះជាប់ៗគ្នា ១៨ ប្រកួតមកហើយ។ ដូចនេះមានតែរង់ចាំមើលថា តើ Rio Ferdinand ទស្សន៍ទាយឆុតដែរឬទេ?
ឯថ្ងៃប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី ១២ខែសីហាឆ្នាំ២០២០ នៅទឹកដីកណ្ដាលមួយ ក្នុងទីក្រុង Lisbon ព័រទុយហ្គាល់ ។ ថ្ងៃ ១២ គូ Atalanta ប៉ះ Paris St-Germain ថ្ងៃ ១៣ គូ RB Leipzig ប៉ះ Atletico Madrid ឯថ្ងៃ១៤ គូ Barcelona ប៉ះ Bayern Munich និងថ្ងៃ១៥ គូ Manchester City ប៉ះ Lyon ៕