Ronaldo មិនបានទាត់ប៉េណាល់ទី Immobile រកបាន៣១គ្រាប់ ធ្វើស្បែកជើងមាស កំពុងតែក្តៅ!
- 2020-07-23 22:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo មិនបានទាត់ប៉េណាល់ទី Immobile រកបាន៣១គ្រាប់ ធ្វើស្បែកជើងមាស កំពុងតែក្តៅ!
ចន្លោះមិនឃើញ
ក្រោយពេល Ciro Immobile រកបាន១គ្រាប់បន្ថែមទៀតទល់នឹងក្រុុម Cagliari សរុបរូបគេរកបាន ៣១ គ្រាប់ (Top Scorer) ជួយឲ្យក្រុម Lazio មាន ៧២ ពិន្ទុនៅលេខ៤ អាចធានាបានកៅអីស្វ័យប្រវត្តិចូលលេងពានអឺរ៉ុប ក្នុងប្រវត្តិសាស្រ្តក្លឹប ក្រោយរង់ចាំអស់ជាង ១៣ ឆ្នាំ។
បើគិតតាំងពីលីគកំពូលអ៊ីតាលី បើកឡើងវិញ Cristiano Ronaldo រកបាន ៩គ្រាប់ សរុបគ្រាប់បាល់ ៣០គ្រាប់ នៅឈរលេខ ២ កំពុងប្រជែងស្បែកជើងមាស Serie A ។
ចំណែកក្រុមខ្សោយ Udinese អាចលេងឈ្នះ Juventus លទ្ធផលឈ្នះ ២-១ លើកដំបូងបំផុតនៅក្នុងកីឡដ្ឋានខ្លួនឯង គិតតាំងពីឆ្នាំ ២០១០ មក។ Juventus ដែលរកបាន១គ្រាប់ដោយ Matthijs De Ligt ធ្វើបានកំណត់ត្រាផ្ទាល់ខ្លួនមួយដែរ ពោលគឺ ជាខ្សែការពារ ដែលអាចស៊ុតបញ្ចូលទី ក្នុងប្រអប់ក៏បាន ក្រៅប្រអប់ក៏បាន ដែលជាស្ថិតិល្អជាងគេ បើធៀបនឹងខ្សែការពារដទៃនៅ Serie A រដូវកាលនេះ។
ចំណែកលទ្ធផលចាញ់បែបនេះធ្វើឲ្យ Juventus ពន្យារពេលលើកពានសិន ចាំដល់ថ្ងៃអាទិត្យ ពេលប៉ះក្រុម Sampdoria បើឈ្នះអាចលើកពានតែម្ដង។
បច្ចុប្បន្ន Juventus មាន ៨០ ពិន្ទុលើស ៦ពិន្ទុពីក្រុមលេខ ២ Atalanta ឯលីគនៅសល់ ៣ ប្រកួតទៀតនឹងបិទបញ្ចប់រដូវកាល ៕
ទស្សនាវីដេអូហាយឡាយខាងក្រោម៖