United ឈ្នះជាប់ៗគ្នា ធ្វើឲ្យអ្នកគាំទ្រសង្ឃឹម ក្រុមបានកៅអីលេង Champions League
- 2020-07-09 20:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
United ឈ្នះជាប់ៗគ្នា ធ្វើឲ្យអ្នកគាំទ្រសង្ឃឹម ក្រុមបានកៅអីលេង Champions League
ចន្លោះមិនឃើញ
Manchester United កំពុងធ្វើឲ្យអ្នកគាំទ្រចាប់ផ្ដើមមានសង្ឃឹម បានកៅអីចូលលេងពានអឺរ៉ុប (Champions League) វិញនៅរដូវកាលក្រោយ។ United លេងមិនចាញ់សោះ (១៧ប្រកួត) ក្នុងលីគ។ បើគិតចាប់តាំងពីលីគបាល់ទាត់អង់គ្លេសប្រកួតវិញក្រុមបិសាចក្រហម ឈ្នះ ៤ ប្រកួតជាប់ៗគ្នា។ United ក៏ជាក្រុមខ្លាំងដែលអាចស៊ុតចូលក្រុមគូប្រជែង ៣ គ្រាប់ជាប់ៗគ្នា ៤ ប្រកួតដំបូងគេបង្អស់។
ក្រោយពេល Aston Villa ស្វាគមន៍ក្រុម Manchester United នៅទឹកដី Villa Park ចប់ការប្រកួតឈ្នះ ៣-០ ក្នុងនោះមានគ្រាប់បាល់ប៉េណាល់ទី ១គ្រាប់ដែលស៊ុតដោយខ្សែបម្រើ Bruno Fernandes ។
Man Utd ជាក្រុមដែលត្រូវអាជ្ញាកណ្ដាលផ្ដល់បាល់ប៉េណាល់ទី ឲ្យច្រើនជាងគេនៅ Premier League រដូវកាល ២០១៩-២០២០ ចំនួន ១៣ ដងចំណែកឯ Manchester City ទទួលបាន ១០ដង។
បន្ទាប់ពីយកបាន ៣ ពិន្ទុបន្ថែម Man Utd នៅឈរលេខ ៥ ដដែល(៥៨ពិន្ទុ) ខណៈដែលពួកគេចាញ់តែ ១ពិន្ទុគត់ពីក្រុម Leicester City ដែលឈរនៅ Top 4 ឯការប្រកួតនៅសល់ ៤ នឹងបិទបញ្ចប់រដូវកាល៕ ប្រភព៖ Livescore