ហុងកុង៖ ច្បាប់ថ្មី ចេញមិនដល់ ២៤ម៉ោងផង ប៉ូលិសចាប់ខ្លួនបាន​ម្នាក់បាត់

  • 2020-06-30 23:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិស​ហុងកុង បាន​ចាប់ខ្លួន​បុរស​ម្នាក់​ជាលើកដំបូង និង​ភ្លាមៗនៅថ្ងៃទី១ ខែកក្កដានេះ ​បន្ទាប់ពីច្បាប់​សន្តិសុខជាតិ​ថ្មី​ចូលជាធរមាន មិនដល់២៤ម៉ោងផង។

បុរស​ដែលត្រូវបាន​ចាប់ខ្លួននោះ គឺជាប់ចោទពីបទ​កាន់ទង់ជាតិឯករាជ្យ​ហុងកុង នៅម្តុំ Causeway Bay ដែល​ប៉ូលិសហៅថាជាការបំពាន​ច្បាប់​សន្តិសុខជាតិថ្មី។

សូមជម្រាប​ថា ច្បាប់​ថ្មីដែលក្រុងប៉េកាំង​ទើបតែអនុម័តនេះ គឺត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២០ ដែល​ត្រូវ​ជាខួប ២៣ឆ្នាំ​នៃ​ការប្រគល់ហុងកុងពីអង់គ្លេស ទៅឱ្យ​ចិនជាអ្នកគ្រប់គ្រងវិញ។ ច្បាប់នេះ នឹង​អនុញ្ញាតឱ្យអាជ្ញាធរហុងកុង បង្ក្រាប​លើ​ការធ្វើវិទ្ធង្សនា ភេរវកម្ម ​និងការ​ឃុបឃិត​ជាមួយបរទេស​ជាដើម។ អ្នកដែលជាប់ពាក់ព័ន្ធ អាចនឹងត្រូវ​ជាប់ពន្ធនាគារអស់មួយជីវិត។

លោកស្រី Carrie Lam អភិបាល​នៃតំបន់រដ្ឋបាលពិសេសហុងកុង បាន​ថ្លែងថា ច្បាប់នេះ​នឹង​ជាគន្លឹះ​ដ៏សំខាន់​ក្នុងការបញ្ចប់​ភាព​ចលាចល និង​អំពើហិង្សា ដែល​កើតឡើង​មកក្នុងក្រុងនេះ និង​ជាការជំរុញ​ទំនាក់ទំនាក់​សន្តិសុខ​រវាង​ចិន និង​ហុងកុងផងដែរ៕

ប្រភព៖ Bloomberg

អត្ថបទពេញនិយម
;