បើព្រលានយន្តហោះភ្នំពេញថ្មី​សង់រួច តើព្រលានចាស់ នឹងទុកធ្វើអ្វី?

  • 2020-06-21 18:52:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ថ្មីសាងសង់រួច ព្រលានយន្តហោះភ្នំពេញបច្ចុប្បន្ន នឹងត្រូវទុកដដែល ប៉ុន្តែមានមុខងារផ្សេង និង​មិនមែន​ធ្វើជាក្រុងរណបទេ។

សម្តេច ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ក្នុងពេល​ចុះ​ពិនិត្យ​ការដ្ឋានសាងសង់ព្រលានយន្តហោះភ្នំពេញ​ថ្មី នាព្រឹកថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០​ថា ព្រលានយន្តហោះ​ភ្នំពេញ​បច្ចុប្បន្ន (ពោធិ៍ចិនតុង) នឹង​ត្រូវ​ទុកជា៖

១. ជាព្រលានយោធាដដែល

២. ការហោះហើរ​ផ្ទៃក្នុង ដែល​កម្ពុជានឹងមាន​ព្រលានយន្តហោះកាន់តែច្រើន ខណៈ​ប្រជាជនកម្ពុជា​មានលុយ​ជិះយន្តហោះ

៣. ប្រើ​សម្រាប់​ការដឹកជញ្ជូនសម្ភារៈ ទំនិញ តាម​ផ្លូវអាកាស

៤. ប្រើប្រាស់​សម្រាប់ private jet ពោលគឺ​បរទេស​អាចយក​យន្តហោះ​របស់គេ​មកផ្ញើ​ជាមួយ​កម្ពុជា

៥. សម្រាប់​ការចុះចត​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​ទាំងកម្ពុជា និង​បរទេស៕

អត្ថបទពេញនិយម
;