អាជ្ញាធរខេត្តកំពង់ចាម សាងសង់ខឿនច្រាំងទន្លេនៅស្រុកកោះសូទិន

  • 2020-06-11 19:42:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម ចុះសិក្សាលក្ខណៈបច្ចេកទេសយ៉ាងម៉ត់ចត់ពីការសាងសង់ខឿនការពារច្រាំងទន្លេដើម្បីបញ្ចៀសនូវផលប៉ះពាល់ពីការបាក់ស្រុត នៅក្នុងភូមិពង្រលិច ឃុំពង្រ ស្រុក​កោះ​សូទិន ដែលបានទទួលរងការបាក់ស្រុតច្រាំងទន្លេកាលពីពេលថ្មីៗ និងប៉ះពាល់ហេដ្ឋរចនាសម័្ពន្ធនៅតំបន់នោះពិសេសផ្លូវកៅស៊ូនៅចំណុចនោះ។

គួរបញ្ចាក់ដែរថា រដ្ឋបាលខេត្ត បានអនុញ្ញាតឲ្យវិស័យឯកជនដែលមានបទពិសោធន៍លើការងារសាងសង់ច្រាំង ធ្វើការសាងសង់ខឿនការពារច្រាំងទន្លេនៅទីតាំងខាងលើនេះដោយប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត។ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុនទទួលការសាងសង់បានបុកបង្គោល បានចំនួន ៥៤ដើម និងបានរៀបថ្មទប់ជើងសំណង់បានប្រវែង ៥៥ម៉ែត្រ។ ការដ្ឋាននេះគ្រោងនឹងសាងសង់ឲ្យទាន់មុនរដូវទឹកឡើងឆ្នាំនេះ៕

អត្ថបទពេញនិយម
;