លោក គួច ចំរើន៖ ការខ្វះខាតទឹកក្នុងខេត្តព្រះសីហនុកន្លងមក គឺដោយសារការអភិវឌ្ឍលឿនពេក
- 2020-06-08 20:23:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក គួច ចំរើន៖ ការខ្វះខាតទឹកក្នុងខេត្តព្រះសីហនុកន្លងមក គឺដោយសារការអភិវឌ្ឍលឿនពេក
ចន្លោះមិនឃើញ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ការខ្វះខាតទឹកប្រើប្រាស់ក្នុងខេត្តនេះនាពេលកន្លងមក គឺដោយសារតែការអភិវឌ្ឍលឿនពេក ពោលគឺមានអ្នកវិនិយោគ និងទេសចរយ៉ាងច្រើនគំហុកដែលបានធ្វើឱ្យការប្រើប្រាស់បរិមាណទឹកលើសផែនការ។ ការថ្លែងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី។
លោកអភិបាលបញ្ជាក់បន្ថែមថា ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន គឺមិនខ្វះខាតទឹកប្រើប្រាស់ទេ។ «ឥឡូវយើងមានលទ្ធភាពផលិតទឹកស្អាតរហូតដល់ ១០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ តែការប្រើប្រាស់ជាក់ស្តែង គឺចន្លោះពី ៣៦០០០ ទៅ ៤២០០០ម៉ែត្រគូបតែប៉ុណ្ណោះក្នុងមួយថ្ងៃ»៕