ផ្លូវការ៖ បាល់​ទាត់​កម្ពុជា​ ​ត្រឡប់​មក​វិញ​នៅ​ចុង​ខែ​នេះហើយ​

  • 2020-06-05 00:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងពានរង្វាន់មិត្តហ្វូនកម្ពុជា ត្រូវ​បាន​គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិ CNCC ប្រកាស​ថានឹងបើកដំណើរការឡើងវិញ ដោយ​បញ្ជាក់​កាលបរិច្ឆេទ​ច្បាស់ៗ​ផង​ដែរ។

កាលបរិច្ឆេទនៃ​ការ​ប្រកួត​ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នឹងធ្វើឡើងលើកដំបូងនៅថ្ងៃទី៣០ ខែមិថុនានេះ សម្រាប់ការប្រកួតថ្នាក់ខេត្ត ចំណែកឯ ការប្រកួតថ្នាក់ជាតិនឹងប្រារព្វឡើងនៅថ្ងៃទី ១២ ខែសីហា ២០២០ ។

ចំពោះក្របខណ្ឌ Metfone Cambodian League រដូវកាល ២០២០ ឡើងវិញចាប់ពី ថ្ងៃទី ៤ និងទី ៥ ខែកក្កដា តទៅ។

សម្រាប់ជើងទីមួយនឹងបន្តពីសប្ដាហ៍ទី៦ ហើយគ្រោងបញ្ចប់នៅ ថ្ងៃទី ១២ និងទី១៣ ខែកញ្ញា មុនចាប់ផ្ដើមជើងទីពីរពីថ្ងៃទី ២០ ខែកញ្ញា ដល់ថ្ងៃទី២៤ និង២៥ ខែតុលា៕

រូបភាព៖ CNCC
អត្ថបទពេញនិយម
;