លេងបាល់ល្អណាស់តែគីឡូ Legend ១១ រូបនេះមិនធ្លាប់ឈ្នះពាន Ballon d'Or
- 2020-06-04 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងបាល់ល្អណាស់តែគីឡូ Legend ១១ រូបនេះមិនធ្លាប់ឈ្នះពាន Ballon d'Or
ចន្លោះមិនឃើញ
Ballon d'Or គឺពានរង្វាន់ដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពបាល់ទាត់ សម្រាប់ផ្ដល់ឲ្យកីឡាករឆ្នើមប្រចាំឆ្នាំរៀបចំឡើងដោយទស្សនាវដ្ដីបារាំង France Football ។
មានមិនតិចនាក់ទេ ដែលជាកីឡាករធ្លាប់សម្រេចបានស្នាដៃឈ្នះពានរង្វាន់ជាច្រើនជាមួយក្លឹប និងជម្រើសជាតិរៀងខ្លួន ក៏ប៉ុន្តែសម្រាប់ពានរង្វាន់ Ballon d'Or ជាលក្ខណៈបុគ្គលមួយនេះវិញ មិនដែលឈ្នះវាសូម្បីម្ដងណាឡើយ។ ក្នុងនោះគេក៏បានកត់សម្គាល់ឃើញមានកីឡាករល្អៗ ១១ រូបដែលអ្នកគាំទ្រចាត់ទុកជា Legend ប៉ុន្តែបែរជាបានត្រឹមលេខ ២ ឬ ៣ ប៉ុណ្ណោះ។
-អ្នកចាំទី Gianluigi Buffon (អ៊ីតាលី)
-ខ្សែការពារ Paolo Maldini (អីតាលី) Dani Alves(ប្រេស៊ីល) និង Roberto Carlos (ប្រេស៊ីល)
-ខ្សែបម្រើ Xavi Hernández (អេស្ប៉ាញ), Andrea Iniesta(អេស្ប៉ាញ) និង Andrea Pirlo (អ៊ីតាលី)
-ខ្សែប្រយុទ្ធ Franck Ribéry (បារាំង) Thierry Henry (បារាំង) Samuel Eto'o (កាម៉ារ៉ូន) និង Wesley Sneijder(ហូឡង់)។
ក្រៅពីនេះ ក៏នៅមានកីឡាករល្អជាច្រើនទៀតដូចជា ខ្សែការពារ Philipp Lahm (អាល្លឺម៉ង់) Franco Baresi (អ៊ីតាលី) Bobby Moore (អង់គ្លេស) Dennis Bergkamp (អង់គ្លេស) ខ្សែប្រយុទ្ធ Raul (អេស្ប៉ាញ) និងជាពិសេសខ្សែប្រយុទ្ធអេស្ប៉ាញ Ferenc Puskas ជាឈ្មោះម្ចាស់ពានរង្វាន់គ្រាប់បាល់ល្អបំផុតប្រចាំរដូវកាល ក៏មិនដែលឈ្នះ Ballon d'Or នេះដែរ៕