Klopp ដាក់គោលដៅហើយ ៩ ប្រកួតនៅសល់ត្រូវតែឈ្នះទាំងអស់
- 2020-06-02 01:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp ដាក់គោលដៅហើយ ៩ ប្រកួតនៅសល់ត្រូវតែឈ្នះទាំងអស់
ចន្លោះមិនឃើញ
លោក Jurgen Klopp ដែលបានផ្តល់បទសម្ភាសន៍ជាមួយ BBC Sport កាលពីម្សិលមិញ ឆ្លើយតបទៅនឹងសំណួរថា ក្រុមលោកអបអរការឈ្នះពានរបៀបម៉េច? ហើយលោក ក៏បានរៀបរាប់ពីអារម្មណ៍នឹករលឹកបាល់ទាត់ជាខ្លាំង ជាមួយគ្នានោះ Klopp ក៏បានលើកឡើងពីគោលដៅដែលចង់សម្រេចឲ្យបាន នៅពេល Premier League បើកលីគឡើងវិញ។
ប្រសិនណាបើ ក្រុមហង្សក្រហម អាចធ្វើបានដោយឈ្នះ (៩ប្រកួតទៀត) នោះមានន័យថា ពិន្ទុពេញគឺ ១០៩ ដែលគ្រប់គ្រាន់ឲ្យក្រុមមួយនេះ បំបែកកំណត់ត្រាក្រុមមេឃខៀវ Manchester City រដូវកាល ២០១៧-២០១៨ ដែលលើកពាន EPL ជាមួយនឹងពិន្ទុ ១០០ ពេញ។
ដោយឡែកដំណឹងច្បាស់ការណ៍ កាលបរិច្ឆេទត្រឡប់វិញនៃក្របខ័ណ្ឌកំពូល Premier League នឹងធ្វើឡើងនៅថ្ងៃពុធទី១៧ ខែមិថុនា ២០២០ ខាងមុខនេះ។