Zlatan តូច​បញ្ចេញ​​ទេពកោសល្យ​ញាក់ ​ឡើង​វិល​ក្បុង​ទម្រាំ​តែ​ដាច់​ចិត្ត​ទាត់ ​(មាន​វីដេអូ)

  • 2020-05-04 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វីដេអូ​ថ្មី​មួយ​ដែល​បាន​បង្ហោះ​ដោយ​សារព័ត៌មាន ESPN FC បង្ហាញ​ពី​ទេពកោសល្យ​ញាក់របស់​ក្មេង​ប្រុស​ម្នាក់​ ដែល​ធ្វើឲ្យ​​មិត្តរបស់​គេ​តាម​បាល់​ឡើង​វិល ទើប​សម្រេ​ចចិត្ត​ទាត់​បញ្ចូល​ទី។

ក្មេង​ប្រុស​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថាមាន​សញ្ជាតិ​អេស្ប៉ាញ​។ គេ​ក៏​តែង​តែឃើញ​មាន​ផុស​វីដេអូជាច្រើន​ពី​ទេពកោសល្យ​របស់​គេ​​លើ Instagram ឈ្មោះ​ថា bilal_dzhabrailov

ក្រោយ​ពេល​បញ្ចេញ​ស្ទាយល៎បែបនេះ គេ​បាន​ប្រដូច​ទៅ​នឹង​កីឡាករ​ឆ្នើម​​ស៊ុយអែត​ Zlatan Ibrahimovic កាលនៅ​លេង​ឲ្យ​ក្លឹប Ajax ។ កា​លនោះ Ajax ឈ្នះ​ ៤-១ លើ​ក្រុម Nac Breda ដែល​ធ្វើ​ឲ្យ​កក្រើក​កីឡដ្ឋាន។ ១ គ្រាប់​នោះ​ក៏​ជាគ្រាប់​មួយ​ក្នុង​ចំណោម​គ្រាប់​ល្អបំផុត​របស់ Zlatan ផង​ដែរ​៕

ទស្សនា​វីដេអូ​ទាំង ២ ថាតើ​ស្រដៀង​គ្នា​ប៉ុណ្ណា?

Zlatan កាលនៅលេង​ឲ្យ Ajax សរុប ១១០ ប្រកួត​រក​បាន ៤៨ គ្រាប់​មុន​នឹង​ផ្ទេរ​មក Juventus

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
;