មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កំពុងស្ថិតក្នុងភាពគ្រោះថ្នាក់ ក្រោយការវះកាត់
- 2020-04-20 19:21:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កំពុងស្ថិតក្នុងភាពគ្រោះថ្នាក់ ក្រោយការវះកាត់
ចន្លោះមិនឃើញ
ចារកម្មអាមេរិក ក្តាប់ព័ត៌មានបានថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំង បន្ទាប់ពីការវះកាត់មួយ។ នេះបើយោងតាមមន្រ្តីអាមេរិក១រូប ដែលដកស្រង់សម្តីដោយ CNN ចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ។
យ៉ាងណាមិញ សារព័ត៌មាននេះ មិនអាចស្វែងរកប្រភពបញ្ជាក់បន្ថែមពីភ្នាក់ងារចារកម្ម CIA, ភ្នាក់ងារសន្តិសុខជាតិ និងក្រសួងការបរទេសអាមេរិកនោះទេ។
គួរដឹងថា លោក គឹម ជុងអ៊ុន បានចេញមុខលើសារព័ត៌មានចុងក្រោយបំផុតនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺនៅថ្ងៃទី១៥ ខែមេសា ដែលត្រូវជាថ្ងៃបុណ្យដ៏ធំបំផុតរបស់កូរ៉េខាងជើង ពោលគឺជាថ្ងៃខួបកំណើតស្ថាបនិកប្រទេស លោក គីម ជុងអ៊ីល គឺលោក គីម ជុងអ៊ុន មិនបានបង្ហាញខ្លួនឡើយ។ ការណ៍នេះ គឺធ្វើឱ្យគេមានការសង្ស័យពីស្ថានភាពសុខភាពរបស់លោក។
បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងមួយ បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោកបានទទួលការព្យាបាលពាក់ព័ន្ធនឹងជំងឺសរសៃឈាមបេះដូង។
ចំណែកសារព័ត៌មាន NK ដែលគ្រប់គ្រងដោយជនជាតិកូរ៉េខាងជើង រត់ចេញពីប្រទេស បានអះអាងថា លោក គីម ជុងអ៊ុន បានទទួលការវះកាត់នៅថ្ងៃទី១២ ខែមេសា នៅមន្ទីរពេទ្យមួយកន្លែងក្នុងក្រុង Hyangsan៕
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: play.google.com
-iOS: apps.apple.com/us/app