ក្រុម​ជើងឯកលីគចិន គម្រោងសង់កីឡដ្ឋាន​ ផ្កាឈូក ចំណុះ​ច្រើន​ជាង Camp Nou របស់Barcelona

  • 2020-04-16 21:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ការពារ​តំណែងជើងឯកលីគកំពូលចិន Guangzhou Evergrande បាន​បង្ហើប​ឲ្យ​ដឹង​ពី​គម្រោង សាងសង់កីឡដ្ឋាន​ដែល​មានចំណុះ​ដល់ទៅ ១០០ ០០០ នាក់ឯណោះ។

កីឡដ្ឋាន​ដ៏​ធំ​សម្បើម និង​មាន​រាង​ជា ក្រពុំ​ផ្កាឈូក​មួយ​នេះរបស់សមាជិកលីគ Chinese Super League គ្រោង​នឹង​បញ្ចប់​ឲ្យ​បាន​រួចរាល់នៅ​ចុង​ឆ្នាំ ២០២២ ខាង​មុខនេះ ខណៈ​ដែល​ចំណុះកីឡដ្ឋាន Camp Nou ​របស់​ក្លឹប Barcelona អាចផ្ទុកបាន ៩៩ ៣៥៤នាក់។

ប្រសិនណាបើ​បញ្ចប់​ វា​នឹង​កាន់​កំណត់ត្រាជាកីឡដ្ឋាន​ធំ​ជាងគេលើលោក។ ឥឡូវ​មកទស្សនា​រូប​ភាព​គម្រោង​នោះ ទាំងអស់គ្នា៖

រូបភាព៖ The Football Arena
កីឡដ្ឋាន​បច្ចុប្បន្ន Tianhe របស់ក្រុម Guangzhou

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម
;