លីគអេស្ប៉ាញ មានជម្រើសទុករួចមុនហើយ ក្រុមលើកពានឆ្នាំ ២០២០?
- 2020-04-16 19:16:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីគអេស្ប៉ាញ មានជម្រើសទុករួចមុនហើយ ក្រុមលើកពានឆ្នាំ ២០២០?
ចន្លោះមិនឃើញ
ថ្មីៗនេះ មានដំណឹងថា សមាគមបាល់ទាត់លីគប្រទេសអេស្ប៉ាញ (RFEF) បានគិតទុកមុនរួចហើយជាមួយនឹងលក្ខខណ្ឌធំៗ ២ (យោងទៅតាមពិន្ទុការប្រកួត ២៧ សប្តាហ៍កន្លងមក) ប្រសិនបើលីគមិនអាចបញ្ចប់បាន ដូចខាងក្រោម៖
បើទោះបីជាមាន សេណារ៉ូយូ បែបនេះក៏ពិតមែន ប៉ុន្តែគ្រប់យ៉ាងនៅត្រឹមជា គម្រោង។ ការសម្រេចចេញពី UEFA និងជំហានបន្ទាប់ៗទៀតយ៉ាងណានោះ កំពុងតែរង់ចាំមើលនៅឡើយ។
រំឭកផងដែរថា លីគអេស្ប៉ាញ បាន ផ្អាកត្រឹមសប្តាហ៍ទី ៣០ ខណៈដែលក្រុមកំពុងឈរកំពូលតារាងគឺ Barcelona ។ ចំណែកស្ថានភាពប្រទេសអេស្ប៉ាញ កំពុងតែរងគ្រោះដោយសារវីរុសកូវីដ ១៩ ខ្លាំងបំផុតលំដាប់ទី ២ បន្ទាំប់សហរដ្ឋអាមេរិក ពោលគឺ មានអ្នកឆ្ងង ១៨ មុឺននាក់ មានអ្នកស្លាប់ឡើងដល់ ១៩ ៣១៥ នាក់ (គិតត្រឹមថ្ងៃទី ១៧ ខែមេសា ២០២០)។
ដូច្នេះ សកម្មភាពប្រកួតបាល់ទាត់ ត្រូវបានបំភ្លេចចោលទៅហើយ មិនដឹងអាចចាប់ផ្តើមថ្ងៃណា បានឡើងវិញនោះទេ៕
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: play.google.com
-iOS: apps.apple.com/us/app