កូរ៉េខាងជើង បាញ់មីស៊ីល២គ្រាប់ចូលសមុទ្រជប៉ុន
- 2020-04-13 23:39:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើង បាញ់មីស៊ីល២គ្រាប់ចូលសមុទ្រជប៉ុន
ចន្លោះមិនឃើញ
កូរ៉េខាងជើង បានបាញ់ផ្លោងមីស៊ីលចម្ងាយខ្លី ២គ្រាប់ ចេញពីខេត្ត Kangwon ចូលក្នុងសមុទ្រជប៉ុន នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ។ មីស៊ីល បានហោះចម្ងាយជាង ១៥០គីឡូម៉ែត្រមុនធ្លាក់ចូលសមុទ្រ។
យោធាកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «យោធារបស់យើង កំពុងឃ្លាំមើលយ៉ាងដិតដល់ និងរក្សាការត្រៀមខ្លួនជាប់ជានិច្ច ក្នុងករណីមានសកម្មភាពយោធាបន្ថែមរបស់កូរ៉េខាងជើង។ ភ្នាក់ងារចារកម្មអាមេរិក និងកូរ៉េខាងត្បូង កំពុងស៊ើបអង្កេតព័ត៌មាននេះ យ៉ាងហ្មត់ចត់»។
ក្រោយការបាញ់ផ្លោងនេះ យន្តហោះឈ្លបការណ៍មួយរបស់អាមេរិក បានហោះលើឧបទ្វីបកូរ៉េ ក្នុងបេសកកម្មពិនិត្យសកម្មភាពរបស់កូរ៉េខាងជើង។
គួររំលឹកថា កាលពីខែមុន កូរ៉េខាងជើងបានបាញ់ផ្លោងមីស៊ីលចំនួន៣ដង គឺនៅថ្ងៃ ២, ៩, និង ២១ មីនា ២០២០៕
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: play.google.com
-iOS: apps.apple.com/us/app