Real Madrid សម្រេច​ប្រកាស​ស្នើ​កាត់​ប្រាក់ខែ​កីឡាករ ១០ ទៅ ២០%

  • 2020-04-08 19:05:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗ​នេះ ក្លឹប​ធំ​ជាង​គេ​នៅ​អេស្ប៉ាញ Real Madrid បាន​ប្រកាស​ស្នើ​កាត់​ប្រាក់ខែ​កីឡាករ និង​បុគ្គលិក​ទាំងអស់ រួម​ទាំងឈុត​បាល់​បោះ​ផង​ដែរ ក្នុង​ម្នាក់​ចន្លោះ​ពី ១០ ទៅ ២០% ដោយ​សារ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស ដែល​ធ្វើ​ឲ្យ​សកម្មភាព​​​បាល់​ទាត់​ ​បាន​ផ្អាក។

Real Madrid រូបថត៖ BBC
មកទល់ពេលនេះ ក្លឹប​បាល់ទាត់ទាំង​អស់​ កំពុង​តែ​មាន​បញ្ហា​ហរិញ្ញវត្ថុ (មាន​តែចំណាយ​អត់ចំណូល​​)​។ ​ការស្នើនេះ ធ្វើឡើង​ក្នុង​គោលបំណងជួយ​ផ្គត់ផ្គង់ ក៏ដូចជាដើម្បី​​​ធានា​​ដល់​បុគ្គលិក​​ផ្សេងៗ​ឲ្យទទួល​បាន​​ប្រាក់​ឈ្នួល​ពេញលេញ។

បើ​គិត​តែ​ឈុត​ធំ ចំណាយ​សរុប​ប្រមាណជា ២៨៩ លានអឺ៉រ៉ូ (ដោយ​មិនគិត​លើ​ប្រាក់​បន្ថែម​ពីលើ ការ​បង្ហាញ​ទម្រង់​លេង​ល្អ​ ឬ​រក​គ្រាប់​បាល់​បាន​)។ ដូចនេះ ក្នុង​ចន្លោះ​នៃ​ការ​កាត់​ពី ១០ ទៅ ២០% ក្លឹប​បន្ថយ​ការ​ចំណាយ​បានដល់ចន្លោះពី ៣៣ លានផោន​ដល់ ៥៦ លានផោន​ ខណៈ​ដែល​ចំណូល​សរុប​មាន​ជាង ៧៥៧ លានផោនឯណោះ។ ក្នុងនោះ​ក៏​មាន​លក្ខខណ្ឌ​ ២ ផង​ដែរ បើ​កាលណាលីគ​ត្រឡប់​មកវិញ ការ​កាត់​នឹង​តែ ១០% បើមិនអាចត្រឡប់​មកវិញ នឹង​កាត់ដល់​ ២០%។

ក្លឹប​បាល់ទាត់​​ខ្លះ​ ក៏​នៅ​តែ​បន្ត​បើក​ប្រាក់​ថ្លៃ​ពលកម្ម​បុគ្គលិក ​និង​កីឡាករ​ទាំង​អស់​បើក​ដូច​មុន​ដដែល តែ​មានការ​ស្នើ​កាត់​ប្រាក់​ខែ​ខ្លះ តួយ៉ាង​ដូច​ក្លឹប Barcelona កាលពី​ខែ​មុន បាន​ប្រកាស​ស្នើ​កាត់​ដល់​ទៅ ៧០% ទៅលើ​កីឡាករ​និង​បុគ្គលិកក្លឹបទាំងអស់ ក្នុងការទប់ទល់ជាមួយនឹង​វិបត្តិនេះ៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម
;