Mourinho នាំ​កូន​ក្រុម​រត់​ធ្វើ​មិន​ដឹង បំពាន​បំរាម​ Social-distancing (មាន​វីដេអូ)

  • 2020-04-07 21:44:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​រយៈវីដេអូ​ខ្លី​មួយ ដែល​ថត​បាន​ដោយ Dan Kilpatrick បង្ហាញ​ពី សកម្មភាព​អ្នក​ចាត់​ការ​ទូទៅ​ក្លឹប Spurs បាន​នាំ​កូន​ក្រុម ៣ នាក់​មាន​ដូ​ចជា Davinson Sanchez, Ryan Sessegnon និង Tanguy Ndombele ជាមួយ​នឹង​ជំនួយការ មក​ជួប​ជុំ​គ្នា​លើ​ទីលានហ្វឹកហាត​ និ​ង​រត់​លើ​ស្មៅដោយ​​មិន​ខ្វល់​​ឡើយ ពី​បំរាម គំលាត​សង្គម (Social-distancing) ឬ​នៅ​ឲ្យ​ឆ្ងាយ​គ្នា​ជៀសវាង​ឆ្លងវីរុស កាលពី​ព្រឹក​ថ្ងៃអង្គារទី ៧ ខែមេសា កន្លងទៅ។

ទស្សនា​វីដេអូខាងក្រោម៖

រំឮក​ផង​ដែរ​ថា Jose Mourinho ជាអ្នក​ចាត់ការ​ដែល​ ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ធ្វើ​យ៉ាងណា​ឲ្យ​កូនក្រុម​បាន​ហ្វឹកហាត់ ដោយជ្រើស​យក​វិធីសាស្រ្ត​ជា​ច្រើន​ដូច​ជា បង្វឹក​កូន​ក្រុម​តាម​វីដេអូខលជាក្រុម​ និង​តាមដាន​ខ្លាច​មាន​ កីឡាករ​​ខ្ជិល​ច្រអូសអំឡុង​ពេល​នៅផ្ទះ​ក្នុង​ស្ថានភាព​វីរុស​វាយ​ប្រហារនេះ៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម
;