ទុក្ខជាន់​ទុក្ខ! អតីត​អ្នក​ចាត់ការ​ក្លឹប Barca សុទ្ធ​តែ​ទទួល​ដំណឹង​សោកសៅ​ក្នុង​ថ្ងៃ​តែមួយ

  • 2020-04-06 19:12:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​អ្នក​ចាត់ការ​ទូទៅ​ក្លឹប Barcelona ២ រូបគឺ​លោក Pep Guardiola (ដឹកនាំចន្លោះ​ឆ្នាំ ២០០៩-២០១១) និងលោក Radomir Antic (ដឹកនាំចន្លោះ​ឆ្នាំ ២០០២-២០០៣ ពាក់កណ្ដាល​រដូវកាល) សុទ្ធ​តែ​ទទួល​ដំណឹង​សោកសៅ​ក្នុង​ថ្ងៃ​តែមួយ កាលពីរសៀល​ថ្ងៃ​ទី ៦ ខែមេសាម្សិលមិញ។

Pep ដឹកដៃម្តាយវ័យ ៨០ ឆ្នាំ​កាលវិស្សមកាលកន្លងមក
លោក Pep បច្ចុប្បន្ន​ជា​អ្នក​ចាត់ការ​ទូទៅ​ក្លឹប Manchester City បាន​បាត់បង់​ម្តាយ​​ វ័យ ៨០ ឆ្នាំ​ដោយ​សារ​មិន​អាច​ទ្រាំទ្រ​នឹង​ការ​វាយ​លុក​នៃ​វីរុស​កូវីដ ១៩ នៅ​ក្នុង​តំបន់​កាតាឡាន់ ប្រទេស​អេស្បា៉ញ ខណៈ​ដែល​លោក Radomir បាត់​បង់​ជិវិត​ក្នុង​វ័យ​ ៧១ ឆ្នាំ​ដោយ​គ្មាន​មូលហេតុ​(ប្រភពពីក្លឹបមិនបញ្ជាក់​) តែ​គេ​សន្និដ្ឋាន​ថា ដោយសារ​វីរុស​កូវីដ ១៩ ដូចគ្នា។
លោក Radomir Antic រូបថត៖ AP

មកទល់ថ្ងៃទី ៧ ខែមេសា ២០២០ អេស្ប៉ាញ​ ជាប្រទេស​ទី ២ បន្ទាប់ពី​សហរដ្ឋ​អាមេរិក ដែល​កើតមានករណី​ឆ្លង​ខ្ពស់​បំផុត គឺចំនួន ១៣៥ ៧៦៧៥ អ្នកស្លាប់​ឡើង​ដល់ ១៣ ៣៤១ នាក់ និង​អ្នកជាសះស្បើយ​បានចំនួន ៤០ ៤៣៧ នាក់៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Goal | FC Barcelona ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម
;