វេជ្ជបណ្ឌិតប្រចាំក្លឹបមួយនៅ League 1 បារាំងសម្លាប់ខ្លួន ក្រោយចេញរោគផ្ទុកវីរុស
- 2020-04-06 01:04:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេជ្ជបណ្ឌិតប្រចាំក្លឹបមួយនៅ League 1 បារាំងសម្លាប់ខ្លួន ក្រោយចេញរោគផ្ទុកវីរុស
ចន្លោះមិនឃើញ
លោក Bernard Gonzalez ដែលជា វេជ្ជបណ្ឌិតប្រចាំក្លឹប Reims នៅឈរលេខ ៦ ក្នុងតារាងលីគកំពូលបារាំង ត្រូវបានគេដឹងថា រូបលោកសម្រេចធ្វើអត្តឃាត ក្រោយដឹងថាចេញរោគសញ្ញាមានផ្ទុកវីរុស COVID-19 ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Goal។
ដោយឡែក បើតាមការបញ្ជាក់របស់ប្រធានក្លឹបលោក Jean-Pierre Caillot បាននិយាយប្រាប់សារព័ត៌មានក្នុងស្រុកបារាំង ទាំងសោកស្ដាយ វេជ្ជបណ្ឌិតមានចំណេះដឹងពេញខ្លួន ទាំងវិទ្យាសាស្ត្រនិងអក្សរសាស្ត្រ បានសម្រេចចិត្តលាចាកលោកដោយមិនលាមួយម៉ាត់។
វេជ្ជបណ្ឌិតប្រចាំក្លឹបវ័យ ៦០ ឆ្នាំ រូបនោះបានបម្រើការជូនក្លឹបជាង ២៣ ឆ្នាំមកហើយ។ រីឯរឿងរ៉ាវដែលថា លោកដុកទ័រ Bernard សម្លាប់ខ្លួន បែបនោះ ខាងភាគីក្លឹបមិនបញ្ជាក់ ឲ្យប្រភពសារព័ត៌មានបានដឹងនោះឡើយ កំពុងនៅជាករណីសង្ស័យ ផ្ទុយទៅវិញ ក្លឹបបានចេញសេចក្តីជូនដំណឹងនូវទុក្ខដ៏ក្រៀមក្រំ សូម្បីតែប្រធានក្លឹបក៏ភ្ញាក់ផ្អើលនឹងរឿងនេះដែរ៕
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: play.google.com
-iOS: apps.apple.com/us/app