ប៉ូលិសចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀន ២នាក់ និងថ្នាំញៀន ១៦គីឡូក្រាម

  • 2020-04-05 23:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អនុវត្តតាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោម​ការដឹកនាំផ្ទាល់ ពីសំណាក់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគបាលជាតិ និង​ឧត្តម​សេនីយ៍​ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿង​ញៀន បានចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនពីរនាក់ និងដកហូតថ្នាំញៀនប្រមាណជាង ១៦គីឡូក្រាម។ ការបង្ក្រាបនេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ២ មេសា នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

កំម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) ដឹកនាំដោយលោកនាយករង សឿង ណុល មានការសម្របសម្រួលពីលោ សឿន មុនីរត្ន័ ព្រះរាជអាជ្ញារង និង មានអធិការរងខណ្ឌទួលគោក ចូលរួមផងដែរ បានបើកកិច្ចប្រតិបត្តិការ សើុបអង្កេត ស្រាវជ្រាវ បង្រ្កាប ជាលទ្ធផល៖

គោលដៅទី១៖

ក-ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឿង ធាវ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ

ខ-វត្ថតាងចាប់យកបាន៖ ម្សៅក្រាមសថ្លាសង្ស័យមេតំហ្វេតាមីន(ICE)ទម្ងន់ប្រហែលកន្លះគីឡូ រួចបន្តទៅឆែកឆេរគោលដៅទី២ទៀត

គោលដៅទី២៖ នៅថ្ងៃទី ៣ មេសា នៅចំណុចបន្ទប់ជួលលេខ៣៣c ផ្ទះលេខ២៥z ផ្លូវលេខ២៥១ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក លទ្ធផល៖

ក-ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ អឿង ឌីចាន់ណា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ។

ខ-វត្ថុតាងចាប់យកបាន៖ ម្សៅសថ្លាសង្ស័យមេតំហ្វេតាមីន(ICE)១៦ដុំទម្ងន់ប្រហែល១៦ គីឡូ។

សរុបរួម ក្រោយពីធ្វើតេស្ត និងថ្លឹងរួច ឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១៦គ.ក្រ ៤៧៨.៧៧ក្រាម៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: https://play.google.com/store/apps/details?id=kh.com.sabay.kleykley&hl=en

-iOS: https://apps.apple.com/us/app/kley-kley/id1090842224

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
;