របាយការណ៍ ១៣ទំព័ររបស់ NASA ទម្លាយពីការទៅភពព្រះចន្ទ និងភពអង្គារ
- 2020-04-05 20:48:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របាយការណ៍ ១៣ទំព័ររបស់ NASA ទម្លាយពីការទៅភពព្រះចន្ទ និងភពអង្គារ
ចន្លោះមិនឃើញ
អង្គការ NASA បានបញ្ជូនរបាយការណ៍កម្រាស់ ១៣ទំព័រដែលមានចំណងជើងថា «NASA's Plan for Sustained Lunar Exploration and Development» ទៅកាន់ក្រុមប្រឹក្សាអវកាសជាតិកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។ ក្នុងរបាយការណ៍នេះ គឺមានខ្លឹមសារសំខាន់និយាយពីការបញ្ជូនមនុស្សទៅកាន់ភពព្រះចន្ទ និងភពអង្គារ នៅឆ្នាំ២០២៤។
ជំរំនេះ អាចឱ្យអ្នកអវកាស៤នាក់ស្នាក់នៅបាន ក្នុងរយៈពេលមួយសប្តាហ៍ ហើយបើចង់នៅយូរទៀត លុះត្រាតែត្រូវការហេដ្ឋារចនាសម្ព័ន្ធបន្ថែម។ មូលដ្ឋាននេះ ក៏នឹងមានប្រព័ន្ធចល័ត២គ្រឿងផងដែរ សម្រាប់ដឹកអ្នកអវកាសបើកបរលើផ្ទៃដីភពព្រះចន្ទ។
ក្នុងរបាយការណ៍ដដែលបញ្ជាក់ថា ភពព្រះចន្ទនឹងត្រូវយកធ្វើមូលដ្ឋានឈ្នាន់មួយសម្រាប់អ្នកអវកាសធ្វើដំណើរបន្តទៅភពអង្គារ ដែលត្រូវបានហៅថា «Gateway»។
បេសកកម្មទាំងនេះ នឹងក្លាយជាបេសកកម្មក្នុងទីអវកាសដ៏ជ្រៅដែលមានរយៈពេលយូរជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត។ អ្នកអវកាសនឹងត្រូវធ្វើតេស្តប្រតិបត្តិការលើកដំបូង សម្រាប់ការត្រៀមខ្លួននៅក្នុងទីអវកាសរយៈពេលដ៏យូរនេះ ហើយបែងចែកប្រតិបត្តិការសំដៅបញ្ជូនមនុស្សដំបូងទៅភពអង្គារ៕
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: https://play.google.com/store/apps/details?id=kh.com.sabay.kleykley&hl=en
-iOS: https://apps.apple.com/us/app/kley-kley/id1090842224