បញ្ជូនជនជាតិចិន ២នាក់ទៅតុលាការ ករណីលក់ឧបករណ៍តេស្តរកវីរុសកូវីដ១៩ ដែលក្រសួងហាមឃាត់

  • 2020-04-01 18:55:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការសហការជាមួយនាយកដ្ឋានចារកម្ម បានឃាត់ខ្លួនជនជាតិចិនចំនួន ០២នាក់ នៅខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅលេីផ្លូវសហព័ន្ធរុស្សុី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅពេលដែលកំពុងតែចុះលក់ និងចែកចាយផលិតផលហាមឃាត់។

ជនជាតិចិនចំនួន ០២នាក់នេះ មានឈ្មោះ ជីង ហាយឈឹង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៧Eo ផ្លូវ២៨០ សង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ និង​ឈ្មោះ ឈិន អុីងហ្វាន ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិចិន។ វត្ថុតាងរឹបអូសបានរួមមាន ផលិត​ផលធ្វេីតេស្តរកមេរោគកូវីដ១៩ (COVID 19) ចំនួន១៣ប្រអប់ធំស្មេីនឹងចំនួន ២៦០ប្រអប់តូច៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: https://play.google.com/store/apps/details?id=kh.com.sabay.kleykley&hl=en

-iOS: https://apps.apple.com/us/app/kley-kley/id1090842224

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
;