អ្នកចាំទីម្នាក់ថា អយុត្តិធម៍សម្រាប់ Messi ជួយប្រទេសឡើងវគ្គ Final ច្រើនដងតែមិនឈ្នះពាន
- 2020-03-26 22:01:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាំទីម្នាក់ថា អយុត្តិធម៍សម្រាប់ Messi ជួយប្រទេសឡើងវគ្គ Final ច្រើនដងតែមិនឈ្នះពាន
ចន្លោះមិនឃើញ
លោក Oscar Ustari ជាអតីតអ្នកចាំទីជម្រើសជាតិអាហ្សង់ទីន បាននិយាយថា វាជារឿងអយុត្តិធម៍សម្រាប់ Messi ដែលបានជួយប្រទេសឡើងវគ្គ Final តែរូបគេមិនអាចឈ្នះពាន World Cup បាននៅឆ្នាំ ២០១៤។
Lionel Messi ធ្លាប់ឈ្នះគ្រប់យ៉ាងជាមួយក្លឹប (FC Barcelona) មានទាំងពាន Champions League, Club World Cup, LaLiga, UEFA Super Cup, Copa del Rey និង Supercopa de Espana ។
អតីតមិត្តរួមក្រុមដដែលរូបនោះ បន្តទៀតថា បើនិយាយពី Messi ជួយឲ្យប្រទេសឡើងដល់វគ្គខ្ពស់ៗ មិនមែនត្រឹមតែ World Cup 2014 នោះទេ ក្រុមជម្រើសជាតិអាហ្សង់ទីន ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ២ ឆ្នាំជាប់ៗគ្នា ( ២០១៥ និង ២០១៦) ពេលប្រកួត Copa America ដែលជាពានធំជាងគេប្រចាំតំបន់អាមេរិកខាងត្បូង។
យ៉ាងណា លទ្ធផលបានធ្វើឲ្យ កីឡាករឆ្នើម កាន់កំណត់ត្រា អ្នករកគ្រាប់បានច្រើនបំផុតឲ្យអាហ្សង់ទីន ខកចិត្តជាថ្មី រហូតដល់ប្រកាសព្យូរស្បែកជើងចូលនិវត្តន៍ពីក្រុមជម្រើសជាតិថែមទៀតផង៕ ប្រភព៖ livescore