Legend ក្លឹប Real Madrid ថាចង់បាន Neymar ទៅលេងនៅម៉ាឌ្រីតជាយូរមកហើយ
- 2020-03-26 20:59:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Legend ក្លឹប Real Madrid ថាចង់បាន Neymar ទៅលេងនៅម៉ាឌ្រីតជាយូរមកហើយ
ចន្លោះមិនឃើញ
Roberto Carlos អតីតខ្សែការពារឆ្នើមដែលអ្នកគាំទ្រក្លឹប Real Madrid ទុកថាជាវិរបុរសក្លឹប បានលើកឡើង ចង់ឲ្យ Neymar ទៅលេងនៅទឹកដី Santiago Bernabeu ជាយូរមកហើយ។
អតីតខ្សែការពារឆ្នើមជម្រើសជាតិប្រេស៊ីលដដែលរូបនេះ ចូលចិត្តរបៀបលេងរបស់ សិស្សប្អូន Neymar ជាខ្លាំង។ រូបគេបន្ថែមថា ទេពកោសល្យ និងគុណភាពបញ្ចប់ទីល្អបែបនេះសាកសមនឹងមកលេងនៅក្លឹបល្អបំផុត។
Carlos ក៏ធ្លាប់លើកឡើងថា បើចង់ឈ្នះ Champions League មកលេងឲ្យ Real Madrid មក។
បច្ចុប្បន្នកីឡាករ PSG រូបនេះកំពុងត្រូវបានអតីតក្លឹបរបស់ខ្លួន(FC Barcelona) បង្វែរកាណុងដាក់គោលដៅនឹងយកមកវិញឲ្យបាននៅរដូវកាលក្រោយ ដើម្បីពង្រឹងតំបន់ប្រយុទ្ធ ខណៈដែលអ្នកជំនួសរូបគេជាច្រើន ធ្វើមិនបានល្អនិងកំពុងមានបញ្ហារបួសខ្លះៗ។ ចំណែកក្លឹប Real Madrid ក៏មានដំណឹងល្ហៀងថា ចង់យកអតីតកីឡាករក្រុមគូប្រជែងរូបនេះមករួមក្រុមផងដែរ។
Carlos ធ្លាប់ឈ្នះពានលីគ La Liga ៤ ដង Champions League ៣ដងជាមួយ Real Madrid និងឈ្នះពាន World Cup ២០០២ ជាមួយប្រេស៊ីល៕ ប្រភព៖ Livescore