Champions League៖ ត្រឹម​វគ្គ​នេះ​រក​ឃើញ ១១ នាក់​ល្អ​បំផុត​​ តែ​គ្មាន​ឈ្មោះ Ronaldo

  • 2020-03-25 20:35:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើយោង​តាម​ប្រភព​ពី​វិបសាយ​សម្រង់​ស្ថិតិ whoscored ដ៏​ពេញនិយម​បាន​បញ្ចេញ​ជម្រើស ១១ នាក់ល្អ​បំផុត​ (គិត​ត្រឹមវគ្គ​ជម្រុះ​ក្នុង​ពូលខែ​កញ្ញា ២០១៩ ដល់វគ្គ ៨ ក្រុម​ចុងក្រោយ​ខែមិនា ២០២០)​ ក្នុងពានរង្វាន់ UEFA Champions League ។ ក្នុងនោះ​គេ​សង្កេត​ឃើញ​មានកីឡាករ Spurs ម្នាក់​ទោះ​ក្រុម​ធ្លាក់​ចេញ​ត្រឹម​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ក៏​ដោយ តែ​ស្ថិតិទម្រង់​លេង​លើ​ទីលាន​​របស់​គេ​នៅ​តែ​ល្អ។

ដោយឡែក​​ Cristaino Ronaldo មិនត្រូវ​បាន​ប្រភព​ខាង​លើជ្រើស​យក​នោះ​ទេ ផ្ទុយ​ទៅ​វិញ រូប​គេ​ជាប់ជម្រើស ១១ នាក់​ល្អ​បំផុត​នៅ Serie A ឯណោះ​វិញ​។ រីឯក្រុម Juventus ត្រូវ​បាន Lyon ឈ្នះ​ក្នុង​ដី ១ គ្រាប់​មុន​​។ បើ​វិបត្តិ​វីរុស​ត្រូវ​បាន​ដោះស្រាយ ហើយ​ UEFA កំណត់ថ្ងៃ​ប្រកួត​ឡើង​វិញ តើ​ក្រុម​សេះ​បង្កង់​អាច​វាយ​បក​វិញ​បាន​ដូច​រដូវកាល​មុន​ដែរ​ឬ​ក៏ អត់? ដូចនេះ សូម​រង់ចាំ​មើល​បន្តទៀត៕

ខាងក្រោមនេះជា​ឈ្មោះជម្រើស ១១ នាក់ល្អ​បំផុត​នៅ Champions League៖

អ្នកចាំទី Keylor Navas (Paris Saint-Germain) ពិន្ទុ ៧.២៤

រូបថត៖ PA
**ខ្សែការពារស្ដាំ Juan Cuadrado (Juventus) ពិន្ទុ ៧.៣៩**
រូបថត៖ Goal

ខ្សែការពារ Kalidou Koulibaly (Napoli) ពិន្ទុ ៧.៤៣

រូបថត៖ thesun.co

ខ្សែការពារ Dayot Upamecano (RB Leipzig) ពិន្ទុ ៧.៣០

រូបថត៖ forbe

ខ្សែបម្រើ Nicolás Tagliafico (Ajax) ពិន្ទុ ៧.៥៧

រូបថត៖ forbe

ខ្សែបម្រើ Thiago (Bayern Munich) ពិន្ទុ ៨.០០

រូបថត៖ cdn.vox

ខ្សែបម្រើ Toni Kroos (Real Madrid) ពិន្ទុ ៨.០៩

រូបថត៖ metro.co

ខ្សែបម្រើប្រយុទ្ធ Serge Gnabry (Bayern Munich) ពិន្ទុ ៧.៨៥

រូបថត៖ Champions League

ខ្សែបម្រើប្រយុទ្ធ Lionel Messi (Barcelona) ពិន្ទុ ៨.៤៩

រូបថត៖ football-espana

ខ្សែប្រយុទ្ធ Harry Kane (Tottenham) ពិន្ទុ ៨.០៨

រូបថត៖ thesun.co

ខ្សែប្រយុទ្ធ Robert Lewandowski (Bayern Munich) ពិន្ទុ ៩.២០

រូបថត៖ Champions League
រូបភាព៖ whoscored

ប្រភព៖ whoscored

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
;