វីដេអូ៖ ពាក់ខ្សែដៃនេះហើយ ចង់ទៅណា​ក៏គេដឹងដែរ បើអត់ព្រមនៅដាច់ដោយឡែកក្នុងផ្ទះ១៤ថ្ងៃ

  • 2020-03-22 20:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដោយ​សារតែពេលនេះ ហុងកុង​មាន​ការកើនឡើង​នូវចំនួន​អ្នកឆ្លងកូវីដ១៩ ដែលនាំចូលមក​ពីក្រៅ​ប្រទេស​ អ្នកធ្វើ​ដំណើរ​ហុងកុង​ដែលចូល​មកវិញ ត្រូវតម្រូវឱ្យពាក់​ខ្សែដៃអេឡិចត្រូនិច​មួយ​ដែល​ភ្ជាប់ជាមួយ App។

ឧបករណ៍នេះ នឹង​តាមដាន​នូវកន្លែង​ដែលអ្នក​បាន​ទៅ ហើយ​វានឹង​លោតសារជូន​ដំណឹង​ទៅ​នាយកដ្ឋាន​សុខាភិបាល និង​ប៉ូលិសហុងកុង ប្រសិនបើ​អ្នកដំណើរនោះ មិន​បាននៅដាច់ដោយឡែក​ ១៤ថ្ងៃ​ក្នុងផ្ទះ។

បើគិត​ត្រឹមថ្ងៃទី២០មីនា​កន្លងទៅ ក្នុង​ចំណោមករណីឆ្លងកូវីដ១៩ថ្មី ចំនួន ៤៨នាក់​នៅហុងកុង ក្នុងនោះគឺមាន ៣៦នាក់ហើយ ដែលជាករណីនាំចូលពីបរទេស៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ ម៉េងងី

អត្ថបទពេញនិយម
;