សមាជិកក្លឹប Ajax ម្នាក់កំពុងផ្ទុកវីរុសកូរ៉ូណា ឬ COVID-19

  • 2020-03-06 00:14:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Christian Poulsen ដែលជាគ្រូជំនួយផ្នែកបច្ចេកទេសនៅក្នុងក្លឹបហូឡង់ Ajax ត្រូវបានគេរកឃើញថា កំពុងផ្ទុកវីរុសកូរ៉ូណា ឬ COVID-19 ។

Christian Poulsen(ឆ្វេង) និងលោក Erik ten Hag(ស្ដាំ)
យោងតាមប្រភពដែលចុះផ្សាយដោយសារព័ត៌មានហូឡង់ De Telegraaf បានរៀបរាប់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ជំនួយការគ្រូបង្វឹកលោក Erik ten Hag រូបនេះ បានទៅចូលរួមពិធីជប់លៀងខួបកំណើតមួយកន្លែង ខណៈក្នុងចំណោមមនុស្សដែលនៅទីនោះ រកឃើញថាមានអ្នកផ្ទុកវីរុសដ៏កាចសាហាវ COVID-19។

ប្រភពដដែលបន្ថែមទៀតថា អតីតកីឡាករ Ajax រូបនេះបានជួបសួរសុខទុក្ខលោក Thomas Kahlenberg អតិតកីឡាករឆ្នើមរបស់ដាណឺម៉ាក ដែលបានហោះមក Amsterdam ទាំងកំពុងផ្ទុកវីរុស ហើយក៏ឆ្លងគ្នាតែម្តង។

Christian ព្រមជាមួយនឹងអ្នករួមអាជីព ២ រូបទៀតដែលធ្វើការនៅក្លឹបជើងឯកលីគកំពូលហូឡង់ ត្រូវបានដាក់ឲ្យនៅដាច់ឡែករយៈពេលយ៉ាងតិច ១៤ ថ្ងៃនៅផ្ទះរហូតដល់ថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០។

សម្រាប់គ្រូបង្វឹកលោក Erik ten Hag មានសុខភាពល្អជាប្រក្រតី ប៉ុន្តែលោកនឹងត្រូវធ្វើការម្នាក់ឯង ដោយគ្មានជំនួយការដទៃដូចជា គ្រូជំនួយផ្នែកកាយសម្បទាលោក Alessandro Schoenmaker, គ្រូជំនួយផ្នែកបច្ចេកទេស Christian និងគ្រូជំនួយផ្នែកកាយសម្បទា ម្នាក់ទៀត (physiotherapist )។

អ្នកនាំពាក្យរបស់ក្លឹប Ajax លោក Miel Brinkhuis បានបំភ្លឺថា អ្វីៗក្នុងក្លឹបគឺល្អប្រសើរ។ ពួកគេកំពុងស្ថិតក្នុងតាមដាននឹងពិនិត្យអាការៈយ៉ាងដឹតដល់ជាទីបំផុត៕

ប្រភព៖ Football Italia | tsmsportz ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម
;