ផ្លូវការ! សុខ ធី ប៉ះជើងខ្លាំងវៀតណាម Nguyen Tran Duy Nhat នៅសង្វៀន ONE
- 2020-03-03 21:51:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ! សុខ ធី ប៉ះជើងខ្លាំងវៀតណាម Nguyen Tran Duy Nhat នៅសង្វៀន ONE
ចន្លោះមិនឃើញ
សុខ ធី នឹងត្រូវប៉ះអ្នកប្រដាល់ជម្រើសជាតិវៀតណាម Nguyen Tran Du Nhat នៅក្នុងកម្មវិធី ONE: HEART OF HEROES នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី២០ ខែមីនា។ នេះបើយោងតាមការប្រកាសព័ត៌មានផ្លូវការរបស់ ONE Championship ថ្ងៃនេះ។ ការប្រកួតនេះ ស្ថិតក្នុងប្រភេទទម្ងន់ Flyweight (៦១,២គីឡូក្រាម) វិញ្ញាសាប្រដាល់ Muay Thai។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺ Nguyen Tran Du Nhat ក៏ធ្លាប់វាយអ្នកប្រដាល់ខ្មែរឲ្យសន្លប់១រូបដែរ គឺវាយ ពេជ្រ ម្ទេសខ្មាំង ឲ្យសន្លប់ក្នុងទឹកទី១ ក្នុងសង្វៀន WLC នៅមីយ៉ាន់ម៉ា កាលពីខែកុម្ភៈឆ្នាំ២០១៩។
គូប្រកួតទាំងអស់ក្នុងកម្មវិធី ONE: HEART OF HEROES មានដូចខាងក្រោម៖
គូខ្សែក្រវាត់៖ Alaverdi Ramazanov (រុស្ស៊ី) vs Nong-O Gaiyanghadao (ថៃ) ៖ Ramazanov ប្រកួតការពារខ្សែក្រវាត់ Kickboxing ទម្ងន់ ៦៥,៨គីឡូក្រាម (ONE Bantamweight Kickboxing World Championship)
គូខ្សែក្រវាត់៖ Viktoria Lipianska (ស្លូវ៉ាគី) vs Iman Barlow (អង់គ្លេស) ៖ ប្រកួតយកខ្សែក្រវាត់ថ្មីដែលមិនទាន់មានម្ចាស់ គឺខ្សែក្រវាត់ Muay Thai នារី ទម្ងន់ ៥៦,៧គីឡូក្រាម (ONE Women’s Strawweight Muay Thai World Championship)
Nguyen Tran Du Nhat (វៀតណាម) vs សុខ ធី (កម្ពុជា) (ប្រកួត Muay Thai ទម្ងន់ ៦១,២គីឡូក្រាម)
Enriko Kehl (អាល្លឺម៉ង់) vs Yohann Fairtex Drai (បារាំង) (ប្រកួត Kickboxing ទម្ងន់ ៧០,៣គីឡូក្រាម)
Jacob Smith (អាមេរិក) vs Superlek Kiatmoo9 (ថៃ) (ប្រកួត Muay Thai ទម្ងន់ ៦១,២គីឡូក្រាម)
Chris Nguyen (វៀតណាម-អូស្រ្ដាលី) vs Momotaro (ជប៉ុន) (ប្រកួត Muay Thai ទម្ងន់ ៦១,២គីឡូក្រាម)
Albert Tu’ua (កោះសាម៉ៅ) vs Kenta Yamada (ជប៉ុន) (ប្រកួត Muay Thai ទម្ងន់ ៦៥,៨គីឡូក្រាម)
Santino Verbeek (ហូឡង់) vs Miles Simson (ហូឡង់/ស៊ូរីណេម) (ប្រកួត Kickboxing ទម្ងន់ ៨៣,៩គីឡូក្រាម)
Josh Tonna (អូស្រ្ដាលី) vs ALEJANDRO RIVAS (អេស្ប៉ាញ) (ប្រកួត Kickboxing ទម្ងន់ ៥៩គីឡូក្រាម)
**JACKIE BUNTAN vs Amber Kitchen (អង់គ្លេស) (ប្រកួត Muay Thai ទម្ងន់ ៥៦,៧គីឡូក្រាម)
Bi Nguyen (វៀតណាម-អាមេរិក) vs Rudzma Ababakr (ហ្វីលីពីន) (ប្រកួត Muay Thai ទម្ងន់ ៥២,២គីឡូក្រាម)
**Brown Pinas (ហូឡង់) vs Michael Pham (វៀតណាម-អង់គ្លេស) (ប្រកួត Muay Thai ទម្ងន់ ៧០,៣គីឡូក្រាម)
Florent Kaouachi (បារាំង) vs Beybulat Isaev (រុស្ស៊ី) (ប្រកួត Kickboxing ទម្ងន់ ៩៣,១គីឡូក្រាម)