យន្តហោះ​ខ្នាត​យក្ស​ថ្មី​របស់ Airbus ត្រូវ​បាន​ធ្វើ​តេស្ត​សាកល្បង​ដោយ​ជោគជ័យ

  • 2019-02-24 19:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Airbus បាន​ធ្វើ​តេស្ត​សាកល្បង​ប្រភេទ​យន្តហោះ​ដឹក​ទំនិញ​ខ្នាត​យក្ស Airbus Beluga XL ដោយ​ជោគជ័យ នៅ​ព្រលាន​យន្តហោះ Hawarden ​ប្រទេស​វែល កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅ​ មុននឹងដាក់ឲ្យដំណើរការជាផ្លូវការ ចុងឆ្នាំ​២០១៩​ខាងមុខ។

យន្តហោះ​ដឹក​ទំនិញ Beluga XL ត្រូវ​បាន​ផលិត​ដោយ Airbus ដោយ​អាច​ផ្ទុក​គ្រឿង​បង្គំ​យន្តហោះ ដើម្បី​ដឹក​ទៅ​កាន់​រោងចក្រ​ផលិត​នៅ​ក្រុង Toulouse, Hamburg និង Tianjin ។ វាជា​អ្នក​ស្នង​តំណែង​ពី​យន្តហោះ​ដឹកទំនិញ Airbus A300-600ST ដែល​ត្រូវ​បាន​ដាក់​ដំណើរការ​តាំង​ពី​ឆ្នាំ​១៩៩៥ មក​ម្ល៉េះ។

រូបរាង​របស់វា ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា "ត្រី​បាឡែន​ចេះ​ហោះ" ចំណែក​ម៉ាស៊ីន ផលិត​ដោយ​ក្រុមហ៊ុន​រថយន្ត Rolls Royce ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន យន្តហោះ​ខ្នាត​យក្ស​ដែល​កំពុង​ដំណើរការ មាន​ដូចជា Airbus A380 និង Boeing 747 ដែល​ជា​ប្រភេទ​យន្តហោះ​ដឹក​អ្នក​ដំណើរ​៕

អត្ថបទទាក់ទង Airbus ប្រកាស​ឈប់​ផលិត​យន្តហោះ​ខ្នាត​ធំ​ជាងគេ​នៅ​លើ​លោក​ហើយ

ប្រភព៖ CNN ប្រែ​សម្រួល៖ លាភ.

អត្ថបទពេញនិយម
;