Apple យល់​ព្រម​ធ្វើ​បច្ចុប្បន្ន​ភាព​ឲ្យ​ Telegram ដោយសារ​មូលហេតុ​នេះ

  • 2018-06-03 21:07:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​អាមេរិក Apple បាន​យល់ព្រម​ក្នុង​ការ​ចេញ​កំណែ Update ឲ្យ​កម្មវិធី Telegram កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​រុស្ស៊ី​បាន​ជំរុញ​ឲ្យ​លុប​ចោល Telegram ចេញ​ពី​ក្នុង App Storeទូទាំង ពិភពលោក។ Telegram មិន​ត្រូវ​បាន​ធ្វើ​កំណែ Update ចាប់​តាំង​ពី​ខែ​មេសា​មក​ម្ល៉េះ។

កម្មវិធី Telegram ត្រូវបាន Update ជាថ្មីដោយ Apple (រូបថត៖ investing)
លោក Pavel Durov ស្ថាបនិក Telegram ដែល​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​កំណែ Update កម្មវិធី​របស់​ខ្លួន បាន​ចោទ​ប្រកាន់ Apple ថា​ផ្សំ​គំនិត​ជាមួយ​ក្រុង​មូស្គូដែល​ទាមទារ​លេខ​សម្ងាត់​ពី Telegram ដើម្បី​ចូល​មើល​សារ​របស់​បុគ្គល និង​ក្រុមហ៊ុន​មួយ​ចំនួន។ Telegram បាន​បដិសេធ។ ​ក្រោយ​មក​ Apple បាន​យល់ព្រម​តាម​សំណើ​របស់​ម្ចាស់ Telegram ដោយ​ការ​ធ្វើដំណែ Update ថ្មី ដើម្បី​រារាំង​មិន​ឲ្យ រុស្ស៊ី​ចូល​មើល​សារ​​របស់​អ្នក​ប្រើប្រាស់​បាន​ឡើយ។

គួរ​ជម្រាប​ថា រុស្ស៊ី​ធ្លាប​​ស្នើ​ទៅ Apple និង Google ដើម្បី​លុប Telegram ពី Store របស់​ក្រុមហ៊ុន​នីមួយៗ។ ថ្មីៗ​នេះ រុស្ស៊ី​បាន​ស្នើ​ទៅ​កាន់ Apple ម្ដង​ទៀត ដោយ​គំរាម​ថា ប្រសិនបើ Apple មិន​ធ្វើ​តាម​ការ​ស្នើ​របស់​ខ្លួន​ទេ​នោះ រដ្ឋាភិបាល​រុស្ស៊ី​នឹង​បិទ App Store ទាំងស្រុង​នៅ​ប្រទេស​រុស្ស៊ី​៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ លាភ.

អត្ថបទពេញនិយម
;