មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មា​លា នឹង​ធ្វើ​ការ​វះ​កាត់​ពល​រដ្ឋ​ដែល​មាន​មាត់​ឆែប​ដោយ​ឥត​គិត​ថ្លៃ

  • 2018-05-03 01:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា ឬ​ពេទ្យ​ទាហាន នៅ​ជិត​វត្ត​ភ្នំ​ ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ប្រកាស​ថា​ ខ្លួន​នឹង​ទទួល​វះ​កាត់​ជូន​ប្រជា​ពលរដ្ឋ​ជា​មនុស្ស​ចាស់ ឬ​កុមារ​ដែល មាន​បញ្ហា​ឆែប​មាត់​ ឆែប​ក្រអូម​មាត់​ ដោយ​ឥត​គិត​ថ្លៃ​ ចាប់​ពី​ថ្ងៃ​សៅរ៍ ទី៥ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី១១ ឧសភា​ ឆ្នាំ​២០១៨​នេះ​។

ការ​វះ​កាត់​នឹង​ធ្វើ​ឡើង​ដោយ​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​មក​ពី​កូរ៉េ​ សហការ​ជា​មួយ​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​នៃ​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា​ ។

មន្ទីរ​ពេទ្យ​ដោយ​ដឹង​ទៀត​ថា ខ្លួន​ក៏​នឹង​ចេញ​សោ​ហ៊ុយ​ធ្វើ​ដំណើរ​ ជូន​ពល​រដ្ឋ​ដែល​មក​វះ​កាត់​ទាំង​អស់​ផង​ដែរ​។ ចំណែក​ អ្នក​ដែល​ធ្លាប់​ទទួល​ការ​វះ​កាត់​ម្តង​ហើយ តែ​នៅ​មិន​ទាន់​ស្អាត​ល្អ​ ហើយ​ត្រូវ​ការ​វះ​កាត់​សម្អាត​បន្ថែម ក៏​អាច​មក​ទទួល​សេវា​កម្ម​នេះ​បាន​ដែរ​៕

លីហៀង

អត្ថបទពេញនិយម
;