ត្រឹម​រយៈពេល​មិន​ដល់​១ខែ អភិបាលខេត្ត​ ៣រូប ត្រូវ​បាន​ផ្លាស់ប្ដូរ​

  • 2018-04-26 21:37:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រយៈពេល​​១ខែ​ចុងក្រោយ​នេះ ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​​ចំនួន ០៣រូប​ ត្រូវបាន​​ផ្លាស់ប្តូ​រ គឺ​អភិបាល​ខេត្ត​តាកែវ ខេត្ត​ក្រចេះ និងខេត្ត​ប៉ៃលិន។ អភិបាល​ខេត្ត​ទាំង ៣រូប មាន​ដូច​ខាងក្រោម៖

  • លោក​ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ត្រូវបាន​​ផ្ទេរ​ភារកិច្ច​ កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ ជំនួស​វិញ​ដោយ​លោក អ៊ូច ភា ដែល​ជា​អភិបាលរង។ ក្រោយ​ផ្ទេរ​តំណែង ពោល​គឺ​នៅ​ថ្ងៃ​ទី១ ខែមេសា ​លោក​​ឡាយ វណ្ណៈ ​ត្រូវ​បាន​ចាប់​ខ្លួន​​បញ្ជូន​ទៅ​​ក្រសួង​មហាផ្ទៃ​ ​តាម​ដីកា​របស់​​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ទៅ​នឹង​សំណុំ​រឿង​​ឃាតកម្ម​លើ​​ស្រ្ដី​កំណាន់​ឈ្មោះ ចេវ សុវឌ្ឍនា នៅក្នុង​ខេត្ត​តាកែវ​ កាលពី​ដើម​ឆ្នាំ ២០១៨។
លោក​ឡាយ វណ្ណៈ ពេល​នៅ​ជា​អភិបាល​ខេត្ត​តាកែវ
លោកអ៊ូច ភា ពេលប្រកាសចូលកាន់តំណែងអភបាលខេត្តតាកែវ
  • លោក សរ ចំរុង ត្រូវបាន​ផ្លាស់ប្តូរ​​ចេញ​ពី​តំណែង​អភិបាល​ខេត្ត​ក្រចេះ កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ ជំនួស​វិញ​ដោយ​លោក វ៉ា ថន ដែល​ជា​អភិបាលរង​ខេត្ត។ ការផ្លាស់ប្តូរ​នេះ ដោយសារ​​លោក​សរ ចំរុង ដល់​អាយុ​​ត្រូវ​ចូលនិវត្តន៍​។
លោក សរ ចំរុង អតីត​អភិបាល​ខេត្ត​ក្រចេះ
លោក វ៉ា ថន ពេលប្រកាសចូលកាន់តំណែង​អភិបាលខេត្តក្រចេះ កាលពី​ថ្ងៃ​ទី២៦ មេសា ២០១៨
  • លោក​កើត សុធា ត្រូវ​បាន​ផ្លាស់ប្ដូរ​ចេញ​ពី​តំណែង​អភិបាល​ខេត្ត​ប៉ៃលិន នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ នេះ។ លោក​ផាន់ ចាន់ថុល ដែល​អភិបាលរង​ខេត្ត​ប៉ៃលិន ត្រូវ​​ឡើង​ធ្វើ​ជា​អភិបាល​ខេត្ត​ ជំនួស​​វិញ៕
លោក កើត សុធា ពេល​នៅ​ជា​អភិបាលខេត្ត​ប៉ៃលិន
លោក​ផាន់ ចាន់ថុល ពេល​ឡើង​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ប៉ៃលិន

ចុចអាន៖ អភិបាល​ខេត្ត​ចំនួន​២ នឹង​ត្រូវ​ផ្លាស់​ប្តូរ

អត្ថបទ៖ សោភា

អត្ថបទពេញនិយម
;