លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ព្រឹទ្ធសភា ចេញ​ហើយ

  • 2018-02-25 17:14:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី៤ ឆ្នាំ​២០១៨ បានប្រព្រឹត្តកាលពី​ថ្ងៃ​អាទិត្យ ទី២៥ កុម្ភៈ​ម្សិលមិញ​នេះ។ អ្នក​ទៅ​បោះឆ្នោត​ មាន​ចំនួន ៩៩,៩៧% ក្នុង​ចំណោម​អ្នក​មាន​សិទ្ធិ​បោះឆ្នោត ដែល​រួមមាន​​​តំណាងរាស្ត្រ​ ១២៣រូប និង​​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ១១ ៥៧២រូប។

គួរបញ្ជាក់ថា សមាជិកព្រឹទ្ធសភា អាណត្តិទី៣ មានចំនួន ៦១រូប ដែល​ក្នុង​នោះ ៥៧រូប កើត​ចេញ​ពីការ​បោះឆ្នោត​នេះ ឯសមាជិកព្រឹទ្ធសភាចំនួន ៤រូបទៀត កើត​ចេញ​ពី​ការ​ចាត់តាំងដោយព្រះមហាក្សត្រ (២រូប) និង​ជ្រើសតាំង​ដោយរដ្ឋសភា (២រូប)។ តាម​រយៈ​លទ្ធផល​បឋម គឺ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ទាំង ៥៧អាសនៈ។

លទ្ធផល​បឋមនៃសំឡេងឆ្នោត ដែល​ចេញ​ផ្សាយ​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) តាម​ភូមិភាគទាំង ៨ រួម​មាន​ដូច​ខាងក្រោម៖

សន្លឹកឆ្នោត ត្រូវបានចាក់ចេញពីហិបឆ្នោត ដើម្បីរាប់
**១. មណ្ឌល​ភូមិភាគ​ ទី១ (រាជធានី​ភ្នំពេញ)** (៦អាសនៈ)
  • គណបក្ស​ប្រជាជន​កម្ពុជា៖ ៨៩៧ សំឡេង (ឈ្នះទាំង ៦អាសនៈ)
  • គណបក្ស​យុវជន​កម្ពុជា៖ ០ សំឡេង
  • គណបក្ស​ខ្មែររួបរួម​ជាតិ ៖ ២ សំឡេង
  • គណបក្ស​ហ៊្វុនស៊ិនប៉ិច៖ ១១ សំឡេង

២. មណ្ឌល​ភូមិភាគ​ ទី២ (ខេត្ត​កំពង់ចាម និង​ខេត្តត្បូងឃ្មុំ) (មាន ៨អាសនៈ)

  • គណបក្ស​ប្រជាជន​កម្ពុជា៖ ១៣០៥ សំឡេង (ឈ្នះទាំង ៨អាសនៈ)
  • គណបក្ស​យុវជន​កម្ពុជា៖ ៣ សំឡេង
  • គណបក្ស​ខ្មែររួបរួម​ជាតិ ៖ ១៦ សំឡេង
  • គណបក្ស​ហ៊្វុនស៊ិនប៉ិច៖ ៤៥ សំឡេង

៣. មណ្ឌល​ភូមិភាគ​ ទី៣ (ខេត្តកណ្ដាល) (មាន ៥អាសនៈ)

  • គណបក្ស​ប្រជាជន​កម្ពុជា៖ ៨៧១ សំឡេង **(ឈ្នះទាំង ៥អាសនៈ)
  • គណបក្ស​យុវជន​កម្ពុជា៖ ០ សំឡេង
  • គណបក្ស​ខ្មែររួបរួម​ជាតិ ៖ ៨ សំឡេង
  • គណបក្ស​ហ៊្វុនស៊ិនប៉ិច៖ ៤៤ សំឡេង

៤. មណ្ឌល​ភូមិភាគ​ ទី៤ (ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន) (មាន ១០អាសនៈ)

  • គណបក្ស​ប្រជាជន​កម្ពុជា៖ ២០៥៤ សំឡេង (ឈ្នះ​ទាំង ១០អាសនៈ)
  • គណបក្ស​ខ្មែររួបរួម​ជាតិ ៖ ៧៩ សំឡេង
  • គណបក្ស​ហ៊្វុនស៊ិនប៉ិច៖ ៨១ សំឡេង
ការរាប់សន្លឹកឆ្នោត

៥. មណ្ឌល​ភូមិភាគ​ ទី៥ (ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប) (មាន ៧អាសនៈ)

  • គណបក្ស​ប្រជាជន​កម្ពុជា៖ ១៣២៤ សំឡេង **(ឈ្នះទាំង ៧អាសនៈ)
  • គណបក្ស​ហ៊្វុនស៊ិនប៉ិច៖ ១៤ សំឡេង

៦. មណ្ឌល​ភូមិភាគ​ ទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) (មាន ៧អាសនៈ)

  • គណបក្ស​ប្រជាជន​កម្ពុជា៖ ១៣៩៥ សំឡេង **(ឈ្នះទាំង ៧អាសនៈ)
  • គណបក្ស​ខ្មែររួបរួម​ជាតិ ៖ ១៣ សំឡេង
  • គណបក្ស​ហ៊្វុនស៊ិនប៉ិច៖ ១៨ សំឡេង

៧. មណ្ឌល​ភូមិភាគ​ ទី៧ (ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ) (មាន ៨អាសនៈ)

  • គណបក្ស​ប្រជាជន​កម្ពុជា៖ ១៦៨២ សំឡេង **(ឈ្នះទាំង ៨អាសនៈ)
  • គណបក្ស​ខ្មែររួបរួម​ជាតិ ៖ ៣២ សំឡេង
  • គណបក្ស​ហ៊្វុនស៊ិនប៉ិច៖ ១៦ សំឡេង

៨. មណ្ឌល​ភូមិភាគ​ ទី៨ (ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី) (មាន ៦អាសនៈ)

  • គណបក្ស​ប្រជាជន​កម្ពុជា៖ ១៦៧៤ សំឡេង **(ឈ្នះទាំង ៦អាសនៈ)
  • គណបក្ស​ខ្មែររួបរួម​ជាតិ ៖ ៣២ សំឡេង
  • គណបក្ស​ហ៊្វុនស៊ិនប៉ិច៖ ៤៧ សំឡេង

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទពេញនិយម
;