គ.ជ.ប ប្រកាសពី​ស្ថានភាព​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​រយៈ​ពេល​ ១៤ថ្ងៃ

  • 2018-02-23 18:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប បាន​ចេញ​សេចក្ដី​ប្រកាស​ស្ដីពី​ការ​សរុប​ព្រឹត្តិការណ៍​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី៤ ឆ្នាំ​២០១៨ រយៈ​ពេល ១៤​ថ្ងៃ។

ក្នុង​នោះ គណបក្ស​នយោបាយ​នីមួយៗ បាន​ធ្វើ​សកម្មភាព​នៅ​ភូមិភាគ​ដែល​គណបក្ស​មាន​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​។

គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​សកម្មភាព​ឃោសនា នៅ​ទាំង ៨​ភូមិភាគ (២៥​រាជធានី ខេត្ត)

  • ហែក្បួន​ឃោសនា​នៅ​ថ្ងៃ​បើក​យុទ្ធនាការ​ដំបូង និង​ថ្ងៃ​បិទ​បញ្ចប់

  • ប្រជុំ​ឃោសនា​ផ្សព្វផ្សាយ​គោល​នយោបាយ

  • ការ​ចែក​ខិត្តប័ណ្ណ

  • ការ​ចាក់​មេក្រូ​ផ្សាយ​សារ​នយោបាយ​នៅ​តាម​ទីស្នាក់ការ​គណបក្ស

គណបក្ស​យុវជន​កម្ពុជា ធ្វើ​សកម្មភាព​ឃោសនា នៅ ៣ ភូមិ​ភាគ (៤ រាជធានី ខេត្ត)

  • ហែក្បួន​ឃោសនា​ចំនួន ១​លើក (ខេត្ត​ត្បូងឃ្មុំ)

  • ប្រជុំ​ឃោសនា​ផ្សព្វផ្សាយ​គោល​នយោបាយ

  • ការ​ចាក់​មេក្រូ​ផ្សាយ​សារ​នយោបាយ​នៅ​តាម​ទីស្នាក់ការ​គណបក្ស

គណបក្ស​ខ្មែរ​រួបរួម​ជាតិ ធ្វើ​សកម្មភាព​ឃោសនា នៅ ៧​ភូមិភាគ (២២ រាជធានី ខេត្ត)

  • ប្រជុំ​ឃោសនា​ផ្សព្វផ្សាយ​គោល​នយោបាយ

  • ការ​ចាក់​មេក្រូ​ផ្សាយ​សារ​នយោបាយ​នៅ​តាម​ទីស្នាក់ការ​គណបក្ស

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ធ្វើ​សកម្មភាព​ឃោសនា នៅ​ទាំង ៨ ភូមិ​ភាគ (២៥ រាជធានី ខេត្ត)

  • ហែក្បួន​ឃោសនា ចំនួន ១​លើក (ខេត្ត​កំពង់ស្ពឺ)

  • ប្រជុំ​ឃោសនា​ផ្សព្វផ្សាយ​គោល​នយោបាយ

  • ការ​ចាក់​មេក្រូ​ផ្សាយ​សារ​នយោបាយ​នៅ​តាម​ទីស្នាក់ការ​គណបក្ស។

ជា​រួម យុទ្ធនាការ​ទាំង ១៤​ថ្ងៃ​នេះ គ.ជ.ប ពិនិត្យ​ឃើញ​ថា មាន​ស្ថានភាព​ស្ងប់ស្ងាត់ របៀបរៀបរយ​ល្អ គ្មាន​អំពើ​ហិង្សា និង​គ្មាន​បណ្ដឹង​ណា​មួយ​ទេ។

សូម​បញ្ជាក់​ថា ការ​ឃោសនា​បោះឆ្នោត​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ ថ្ងៃ​ទី២៤​កុម្ភៈ ជា​ថ្ងៃ ស និង​ថ្ងៃ​ទី​២៥​កុម្ភៈ ជា​ថ្ងៃ​បោះឆ្នោត​៕

អត្ថបទ៖ លាភ.

អត្ថបទពេញនិយម
;