ចំនួន​អ្នក​សង្កេតការណ៍ ដែលបាន​ចុះ​ឈ្មោះ​សង្កេត​មើល​ការ​បោះឆ្នោត​ព្រឹទ្ធសភា

  • 2018-02-22 23:41:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​សង្កេត​ការណ៍​ជាតិ ចំនួន ២៧៦​នាក់ (ស្រី៩៦​នាក់) បាន​ដាក់​ពាក្យ​ចុះ​ឈ្មោះ​ដើម្បី​សង្កេត​មើលការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា​ឆ្នាំ​២០១៨​នេះ។ អ្នក​សង្កេត​ការណ៍​ទាំងនេះ គឺ​មកពី៖

ប្រជាពលរដ្ឋចូលរួមបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ (រូបតំណាង)
- សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចំនួន ៨០នាក់ (ស្រី​១៩នាក់)
  • សមាគម​សហព័ន្ធ​និស្សិត បញ្ញវ័ន្ត ប្រជា​ធិបតេយ្យ​កម្ពុជា ចំនួន ៩៣​នាក់ (ស្រី​៤២នាក់)

  • សមាគម​ពាណិជ្ជកម្ម​វ័យក្មេង​កម្ពុជា ចំនួន ០៤​នាក់ (ស្រី​១នាក់)

  • សមាគម​សេវា​សុខាភិបាល​ភូមិខ្ញុំ ចំនួន​០៤​នាក់ (ស្រី​០១​នាក់)

  • សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ចំនួន ០៦នាក់ (ស្រី​០៦)

  • សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា ចំនួន​៤៣​នាក់ (ស្រី​០២នាក់)

  • សមាគម​អ្នក​លក់​ឱសថ​កម្ពុជា ចំនួន​០៤​នាក់ (ស្រី​០២នាក់)

  • សមាគម​សហហព័ន្ធ​វិនិយោគិន ចំនួន ០៤​នាក់ (ស្រី​០១)

  • សមាគម​យុវជន​សេដ្ឋកិច្ច​កម្ពុជា ចំនួន​០៤ (ស្រី​០២នាក់)

  • សមាគម​សហព័ន្ធ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​កម្ពុជា ចំនួន​០៤​នាក់ (ស្រី​០១​នាក់)

  • សមាគម​សិទ្ធិ​មនុស្ស​ដើម្បី​អភិវឌ្ឍន៍ និង​ថែរក្សា​កុមារ​កំព្រា ស្ត្រី​ក្រីក្រ ចំនួន ០៤​នាក់ (ស្រី ០១​នាក់)

  • សមាគម​អារុណរះ ចំនួន​២៦​នាក់ (ស្រី​១៨នាក់)។

ចំណែក​ភ្នាក់ងារ​គណបក្ស​នយោបាយ​ ដែល​បាន​ចុះ​ឈ្មោះ​សង្កេតការណ៍​ មាន​ចំនួន​ ១៤៤​នាក់ ក្នុងនោះ​ពេញ​សិទ្ធិ ចំនួន ៧៥​នាក់ ​និង​បម្រុង​ចំនួន ៦៩នាក់ មកពី​គណបក្ស​ចំនួន​០​៤។ ភ្នាក់ងារ​គណបក្ស​នយោបាយ​ទាំងនេះ​រួមមាន៖

ប្រជាពលរដ្ឋចូលរួមបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ (រូបតំណាង)
  • គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៣៣​នាក់ (ពេញ​សិទ្ធិ) និង​បម្រុង​ចំនួន ៣៣​នាក់។

  • គណបក្ស​យុវជន​កម្ពុជា ចំនួន ០៤នាក់ (ពេញសិទ្ធិ) និង​បម្រុង​ចំនួន ០២​នាក់។

  • គណបក្ស​ហ៊្វុនស៊ិនប៉ិច ចំនួន​២០នាក់ (ពេញសិទ្ធិ) និង​បម្រុង​ចំនួន​១៧​នាក់។

  • និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ចំនួន ១៨​នាក់ (ពេញ​សិទ្ធិ) និង​បម្រុង​ចំនួន ១៧​នាក់៕

អត្ថបទ៖ សោភា

អត្ថបទពេញនិយម
;