លោក ម៉ុង ឫទ្ធី ចាយ​ទុន​ជាង ១០​លាន​ដុល្លារ កែច្នៃ​ឆ្នេរ​កែវផុស

  • 2018-02-19 01:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​​ការ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ម៉ុង ឫទ្ធី បាន​ឲ្យ​ដឹង​ថា លោក​បាន​ចំណាយ​ពេល​ជិត ២០​ឆ្នាំ ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ពន្ធ​តំបន់​ឆ្នេរ​សមុទ្រ​កែវផុស ដែល​ស្ថិត​នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ឲ្យ​ស​ស្អាត​អាច​ចុះ​ងូត​ទឹក​លេង​កម្សាន្ត​បាន។ លោក ម៉ុង ឫទ្ធី បញ្ជាក់​ថា ដើមឡើយ​ឆ្នេរ​កែវផុស​សុទ្ធ​តែ​ល្បាប់​ភក់ មិន​អាច​កម្សាន្ត​លេង​ដូច​ឆ្នេរ​ឯ​ទៀត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​បាន​ទេ។

ប្រភព​រូប៖ ហ្វេសប៊ុក​លោក ម៉ុង ឫទ្ធី
សម្រាប់​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​កែវផុស លោក​ប្រធាន​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​ចំណាយ​ទុន​ប្រមាណ​ជាង ១០​លាន​ដុល្លារ បើ​គិត​មក​ទល់​នឹង​បច្ចុប្បន្ន ហើយ​ការ​សាងសង់​សម្រេច​បាន ៧០% ហើយ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​គឺ​ថា ប្រជា​ពលរដ្ឋ​អាច​ចូល​លេង​កម្សាន្ត​នៅ​ឆ្នេរ​កែវផុស បាន​ដោយ​សេរី គ្មាន​ការ​ហាម​ឃាត់ និង​​មិន​គិត​ថ្លៃ​សេវា​ឡើយ៕
ប្រភព​រូប៖ ហ្វេសប៊ុក​លោក ម៉ុង ឫទ្ធី

អត្ថបទ៖ ឈាង.

អត្ថបទពេញនិយម
;