ទីតាំង​ដែល​ត្រូវ​ហាមឃាត់​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា

  • 2018-02-08 00:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ឲ្យដឹង​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី៤ ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​១០ រហូតដល់​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ខាង​មុខ​នេះ ទី​កន្លែង​មួយ​ចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​ហាមឃាត់​មិនឲ្យ​មាន​ការ​ហែ​ក្បួន​ឃោសនា ឬការ​ប្រមូល​ផ្តុំ​នៅ​លើ​ផ្លូវ និង​ទីតាំង​សាធារណៈ​មួយ​ចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​នោះឡើយ។

ក្បួនឃោសនារបស់គណបក្សប្រជាជន ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧
នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប នៅ​ថ្ងៃទី ០៨ ខែ​កុម្ភៈ បាន​ឲ្យដឹង​ថា ផ្លូវ វិថី និង​មហាវិថី​នានា ដែល​ត្រូវ​ចៀសវាង​ការ​ហែ​ក្បួន រួមមាន៖

១. កំណាត់​មហាវិថី​ព្រះ​នរោត្តម (ចាប់​ពី​វិមាន​ឯករាជ្យ ដល់​ស្តុប​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង)។

២. មហាវិថី​សហព័ន្ធ​រុស្ស៊ី។

៣. កំណាត់​មហាវិថី​ព្រះ​មុន្នីវង្ស (ចាប់ពី​ស្តុប បេ កា សេ ដល់​ស្តុប​អតីត​មន្ទីរពេទ្យ​ចិន)។

៤. កំណាត់​មហាវិថី​ព្រះ​សីហនុ (ចាប់ពី​នាគ​បាញ់​ទឹក វិថី​សុធារស ដល់​ស្តុប​អតីត​មន្ទីរពេទ្យ​ចិន)។

៥.កំណាត់​ផ្លូវ​មហា​វិថីម៉ៅ សេទុង (ចាប់ពី​ស្តុប​ចេនឡា ដល់​ស្តុប​ទេពផន)។

៦.កំណាត់​វិថី​សុធារស (ចាប់ពី​កែង​ផ្លូវ​លេខ ១៥៤ ដល់​មហាវិថី​ព្រះសីហនុ)។

៨.មហាវិថី​ព្រះ​សុរាម្រិត។

៩.ផ្លូវ​ជុំវិញ ព្រះ​បរមរាជវាំង (កំណាត់ផ្លូវ​លេខ ២៤០-ផ្លូវលេខ​១៨៤ និង​ផ្លូវលេខ​១៩)។

ចំណែក​ទី​ប្រជុំជន ដែល​ត្រូវ​ចៀសវាង​ប្រមូល​ផ្តុំ ឃោសនា រួមមានៈ

១. ផ្លូវ​ជុំវិញ​ផ្សារ​ធំថ្មី

២. ផ្លូវ​ជុំវិញ​ផ្សារ​អូរឬស្សី

៣.ផ្លូវ​ជុំវិញ​ផ្សារ​ទួល​ទំពូង

៤.ផ្លូវ​ជុំវិញ​ផ្សារ​ដេប៉ូ

៥.ផ្លូវ​ជុំវិញ​ផ្សារ​ដើមគរ

និង​ទី៦.ជុំវិញ​ផ្សារ​អូឡាំពិក។

រីឯ​ទី​សាធារណៈ ដែល​ត្រូវ​ចៀសវាង ក្នុងការ​ប្រមូល​ផ្តុំ​ឃោសនា មាន​ដូចជាៈ

១.សួន​ព្រះបរមរាជវាំង។

២.ទីធ្លា​ព្រះមេរុ។

៣.សួន​មុខ​វត្ត​បទុមវតី (តែ​អនុញ្ញាត​ជូន​នៅ​ទីវាល​ការីឡា ចុង​ខាងត្បូង​សួន​វត្ត​បទុម​វតី)។

៤.ទីតាំង​វិមាន​ឯករាជ្យ និង​សួនច្បារ វិមាន​ឯករាជ្យ​ទាំងមូល។

៥.ទីធ្លា​រូប​សំណាក​លោក​យាយ​ពេញ។

៦. សួនច្បារ​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ។

៧. សួនច្បារ​សម្តេច​ ហ៊ុន សែន៕

អត្ថបទ៖ សោភា

អត្ថបទពេញនិយម
;