ក្រុមហ៊ុនចិន សម្រេចទិញអង្ករពីកម្ពុជា ៥ម៉ឺនតោនក្នុង១ឆ្នាំ
- 2018-01-12 02:44:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនចិន សម្រេចទិញអង្ករពីកម្ពុជា ៥ម៉ឺនតោនក្នុង១ឆ្នាំ
ចន្លោះមិនឃើញ
យោងលើភាពជាដៃគូ រវាងរដ្ឋាភិបាលចិន និងកម្ពុជា ក្នុងការលើកទឹកចិត្តឲ្យមានការពង្រឹង និងពង្រីកវិស័យពាណិជ្ជកម្មឲ្យកាន់តែធំថែមទៀតនោះ ក្រុមហ៊ុន Hubei Zhenghe Rice Industry Co.,Ltd របស់ចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ទិញអង្ករពីក្រុមហ៊ុនអង្គរកសិកម្មរុងរឿងរបស់កម្ពុជា ចំនួន ៥ម៉ឺនតោន ក្នុង ១ឆ្នាំ ទៅកាន់ប្រទេសចិន។
ការចុះហត្ថលេខានេះ ធ្វើឡើងមុនដំណើរទស្សនកិច្ចរបស់ លោក លី ខឺឈាង (Li Keqiang) នៅកម្ពុជា កាលពីថ្ងៃទី១១ ខែមករា ២០១៨។
លោកបន្តថា៖ «អនុស្សរណៈយោគយល់នេះត្រូវបានប៉ាន់ប្រមាណថាមានតម្លៃជាទឹកប្រាក់ប្រមាណ ៤០លានដុល្លារ ដែលបង្កើតប្រាក់ចំណូលដល់កម្ពុជា។ ការធ្វើបែបនេះនឹងជួយបង្កើនចំណូលដល់កសិករប្រមាណ ៤ម៉ឺនគ្រួសារ ដែលចំណុះក្រុមហ៊ុនក្នុងការដាំដុះស្រូវនាងម្លិះក្នុងខេត្តកំពង់ស្ពឺ»។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាង ចិន-កម្ពុជា មានចំនួនជាង ៥ពាន់លានដុល្លារ នៅឆ្នាំ ២០១៧ ដោយកើនពី ៣,៧៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៦។ នៅឆ្នាំ ២០១៨ នេះ គឺជាឆ្នាំនៃខួបលើកទី ៦០ នៃទំនាក់ទំនងចិន - កម្ពុជា ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរបានរិះរកគ្រប់វិធីសាស្ត្រ ដើម្បីបង្កើនផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕